ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN អ្នកផ្តល់បទសម្ភាសន៍លើស ៩០% ថ្លែងថា បទពិសោធរបស់ប្រទេសចិនក្នុងការបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយ គឺមានតម្លៃក្នុងការរៀនសូត្រ

តាំងពីឆ្នាំ ២០២៦ មក ប្រទេសចិន តែងតែរងផលប៉ះពាល់ពីធាតុអាកាស អាក្រក់ខ្លាំង ។ គ្រប់កន្លែងបានរៀបចំចាត់ចែងការងារបង្ការ កាត់បន្ថយនិងជួយសង្គ្រោះ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យ សម្បត្តិរបស់ប្រជាជន ឱ្យបានធំជាអតិបរមា ។ បណ្តាញទូរទ្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណិត ទូទាំងពិភពលោក បង្ហាញ ឱ្យដឹងថាកាត់បន្ថយ និង ជួយសង្គ្រោះគ្រោះ មហន្តរាយចំនួន ៩២.៧% បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះ មហន្តរាយ របស់ប្រទេចិន ដោយសម្គាល់ឃើញថា វិធីសាស្រ្តរបស់ប្រទេសចិនគឺមានតម្លៃក្នុងការរៀនសូត្រ ។ អ្នកផ្តល់បទសម្ភាសន៍ ១.១%សម្គាល់ឃើញថា ប្រទេសចិនបានជួយប្រទេស​”សកលខាងត្បូង”ឱ្យបង្កើនសមត្ថភាពបង្ការ កាត់បន្ថយនិងជួយ សង្គ្រោះគ្រោះមហន្តរាយ ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ។

ការស្ទង់មតិនេះធ្វើឡើង តាម​វេបសាយ​ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី របស់​បញ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង​​មាន​អ្នក​ប្រើប្រាស់អ៊ីនធឺណិតចំនួន ៤.០៤២ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិ ៕

To Top