ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីស៊ីរី បាសារ អាល់ អាសាដ ត្រូវតុលាការកាត់ទោសប្រហារជីវិត បទឧក្រិដ្ឋ រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម និងការចាប់ខ្លួនតាមអំពើចិត្ត

បរទេស៖ តុលាការស៊ីរីកាលពីថ្ងៃអង្គារ បានកាត់ទោសប្រហារជីវិត មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក បាសារ អាល់-អាសាដ បន្ទាប់ពីការកាត់ក្តីដោយកំបាំងមុខ ដោយកាត់ទោសលោក អាសាដ ពីបទឧក្រិដ្ឋ រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម និងការចាប់ខ្លួន តាមអំពើចិត្តក្នុងអំឡុងសង្គ្រាមជិត ១៤ ឆ្នាំរបស់ប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា នេះគឺជាការកាត់ទោសលើកដំបូង របស់ស៊ីរីប្រឆាំងនឹងលោកអាសាដ ដែលត្រូវបានបណ្តេញចេញពីតំណែង ក្នុងការវាយលុករបស់ពួកឧទ្ទាមក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលបានបញ្ចប់ការគ្រប់គ្រងដ៏ខ្លាំងក្លារបស់គ្រួសារលោកលើប្រទេសស៊ីរីអស់រយៈពេលជាច្រើនទសវត្សរ៍ និងសង្គ្រាមដ៏ឃោរឃៅ ដែលបានសម្លាប់ប្រជាជន ស៊ីរីរាប់រយរាប់ពាន់នាក់។

ប្រជាជនស៊ីរីបានប្រមូលផ្តុំគ្នានៅជុំវិញ តុលាការនៅទីក្រុងដាម៉ាស ដោយស្រែកហ៊ោ ទះដៃ និងគ្រវីទង់ជាតិស៊ីរី ខណៈដែលព័ត៌មាននៃការកាត់ទោស បានរីករាលដាល។

សូមបញ្ជាក់ថា លោក បាសារ អាល់ អាសាដ បានភៀសខ្លួនចេញពីរដ្ឋធានីដាម៉ាស ខណៈដែលពួកឧទ្ទាម បានបិទទ្វារជិតពីរឆ្នាំមុន ហើយបច្ចុប្បន្នលោកកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ និងក្រុមគ្រួសាររបស់គាត់ត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយហេតុផលមនុស្សធម៌។

ប្រែសម្រួលៈ ណៃ តុលា

To Top