ស្លាប់ពីឡុតជនជាតិ អាមេរិក២នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅរដ្ឋតិចសាស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាកាសយានិកពីរនាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធ
ប្រភេទ AH-64 Apache របស់កងទ័ពអាមេរិក បានធ្លាក់នៅវាលស្រែមួយ នៅកណ្តាលរដ្ឋតិចសាស ហើយបានផ្ទុះ
ជាអណ្តាតភ្លើង បង្កជាភ្លើងឆេះព្រៃដ៏ធំមួយ និងជំរុញឱ្យមានការជម្លៀស ប្រជាជននៅក្នុងតំបន់ជុំវិញនោះ។
ឧទ្ធម្ភាគចក្រដែលមានមូលដ្ឋានយោធា Fort Hood បានធ្លាក់នៅជិត Salado នៅម៉ោងប្រហែល១និង៣៥ នាទី
រសៀលម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ នេះបើយោងតាមកងទ័ព សហរដ្ឋអាមេរិក និងការិយាល័យតម្រួតខោនធី Bell ។
សមាជិកនាវិកទាំងពីរនាក់នៅ លើយន្តហោះត្រូវបានបញ្ជាក់ថាបានស្លាប់ ។ អ្នកនាំពាក្យការិយាល័យប៉ូលីសបានប្រាប់អ្នក
យកព័ត៌មានថា៖វាបានធ្លាក់ចូល ទៅក្នុងវាលស្រែមួយ ហើយអ្នកអាចប្រាប់បានថាវា ជាការធ្លាក់ដ៏អាក្រក់បំផុតមួយ ។
ហេតុការណ៍នេះបានបង្កជាភ្លើងឆេះ ស្មៅដែលមិនអាចគ្រប់គ្រងបាន ដែលបានរាលដាលពាសពេញផ្ទៃដីប្រហែល ១០០ ហិចតា ។
យោងតាម អជ្ញាធរព្រៃ ឈើ Texas A&M បានឱ្យដឹងថា ភ្លើងឆេះបានប្រហែល ៤៥ភាគរយត្រឹមម៉ោង ៥ល្ងាចម៉ោងក្នុងស្រុក ។
អាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀស ចេញក្នុងតំបន់ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើង។
ខ្សែអាត់វីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីកំទេចកំទី ដែលឆេះរាយប៉ាយពាសពេញដី ដែលឆេះនៅពេលដែលក្រុមសង្គ្រោះបន្ទាន់ បានដោះស្រាយភ្លើងដែលកំពុងឆេះ៕
ប្រែសម្រួល៖ស៊ុនលី








