ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ នៅកន្លែងតាំងពិព័រណ៍ នៅខេត្ត នគររាជសីម៉ា ប្រទេសថៃ បណ្តាលឱ្យមនុស្ស ៦នាក់របួស

បរទេស៖ ពិព័រណ៍កំពុងបញ្ចប់ទៅដោយរលូន ដោយក្រុមអាជីវករកំពុងវេចខ្ចប់តូបរបស់ពួកគេ ហើយមនុស្សក៏ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបន្ទាប់មក ស្រាប់តែមានជម្លោះមួយកើតឡើងជុំវិញករណីលួចម៉ូតូ និងបានប្រែទៅជាហិង្សាបាញ់ប្រហារគ្នាតែម្តង។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា ជនសង្ស័យម្នាក់ដែលត្រូវបានម្ចាស់ម៉ូតូ និងអ្នករៀបចំព្រឹត្តិការណ៍ឃាត់ខ្លួន បានរត់គេចខ្លួនហើយបានត្រឡប់មកវិញជាមួយមិត្តភក្តិដែលកាន់កាំបិត និងកាំភ្លើងខ្លីផលិតនៅក្នុងស្រុក។

មួយសន្ទុះក្រោយមក ការបាញ់ប្រហារបានផ្ទុះឡើងក្នុងហ្វូងមនុស្សនៅពិព័រណ៍ ដានឃុនថុត ក្នុងខេត្ត នគររាជសីមានៅយប់ថ្ងៃពុធ។ មនុស្ស៦នាក់បានរងរបួស រួមទាំងបុរសម្នាក់រងរបួសធ្ងន់ធ្ងរបន្ទាប់ពីត្រូវគ្រាប់កាំភ្លើងចំនួន ១៣ គ្រាប់ត្រូវ។

ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយកំពុងស្វែងរកអ្នកផ្សេងទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top