ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅទស្សនាកោះ Iturup ជាកោះដែលជប៉ុន បានទាមទារជាទឹកដីរបស់ខ្លួន
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅទស្សនាកោះ Iturup ជាកោះដែលជប៉ុនក៏បានទាមទារជាទឹកដីរបស់ខ្លួនដែរ នៅចុងបញ្ចប់នៃខ្សែសង្វាក់ Kuril ជិតកោះ Hokkaido មួយថ្ងៃបន្ទាប់ពីសមយុទ្ធកងទ័ពជើងទឹកធំៗ និងការបាញ់មីស៊ីលដោយសម្ព័ន្ធមិត្តកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ០២២៦ថា ទីក្រុងមូស្គូ និងទីក្រុងតូក្យូ មិនដែលចុះហត្ថលេខាលើសន្ធិសញ្ញា សន្តិភាពសង្គ្រាមលោកលើកទីពីរជាផ្លូវការទេ ព្រោះឧបសគ្គចម្បងគឺជម្លោះ ទឹកដីដែលមិនទាន់ដោះស្រាយលើកោះទាំងនោះ ដែលជប៉ុនហៅថា ដែនដីភាគខាងជើង។
នៅក្នុងដំណើរទស្សនកិច្ចនេះ ដែលទីភ្នាក់ងារ សារព័ត៌មានរដ្ឋ TASS បានពិពណ៌នាថា ជាដំណើរទស្សនកិច្ចផ្ទាល់ លើកដំបូងរបស់លោក ពូទីន ទៅកាន់ខ្សែសង្វាក់កោះនេះ លោកបានទៅទស្សនារោងចក្រកែច្នៃត្រី Yasny នៅលើកោះ Iturup បន្ទាប់ពីបានត្រួតពិនិត្យសមយុទ្ធកង ទ័ពជើងទឹកនៅចុងបូព៌ារបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅលើកោះ X ផងដែរ។
លោក Toshimitsu Motegi បានមានប្រសាសន៍ថា “ទឹកដីភាគខាងជើង រួមទាំង Etorofu គឺជាទឹកដីដែលមានដើមកំណើត របស់ជប៉ុន ទាំងផ្នែកប្រវត្តិសាស្ត្រ និងផ្អែកលើច្បាប់អន្តរជាតិ”។ “ជប៉ុនតវ៉ាយ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ចនេះ”។
រូបភាពរបស់ប៉ុស្តិ៍ទូរទស្សន៍ Vesti បានបង្ហាញលោកពូទីន ក្នុងឈុតពណ៌ខ្មៅ ឈរនៅក្នុងបន្ទប់មួយ សម្លឹងមើលត្រីធូណា និងត្រីហាលីប៊ុតធំៗពីរក្បាល នៅលើតុមួយ ខណៈដែលមន្ត្រីពីររូប កំពុងនិយាយអំពីការនេសាទ និងឥរិយាបថធ្វើចំណាក ស្រុករបស់ត្រី ។ លោកក៏បានភ្លក់ពងត្រីក្នុងស្រុកផងដែរ។
ប្រែសម្រួលៈ ណៃ តុលា
