កូរ៉េខាងជើងថ្កោលទោស សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ថា ជាការហាត់សម សម្រាប់ការឈ្លានពាន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កូរ៉េខាងជើងបានថ្កោលទោស សមយុទ្ធយោធារួមគ្នានាពេលខាងមុខរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទថា ជាការហាត់សមសម្រាប់ សង្គ្រាមឈ្លានពាន ។
ដោយយោងទៅលើសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកថា សមយុទ្ធ Ulji Freedom Shield ទ្រង់ទ្រាយធំគឺមានភាពខុសប្លែក ពីគ្នាកាលពី៥ឆ្នាំមុន ហើយមានបំណងធ្វើជាម្ចាស់ នៃសមត្ថភាពប្រយុទ្ធនឹងសង្រ្គាម ដោយផ្អែកលើទិដ្ឋភាពថ្មីនៃសង្គ្រាមសម័យទំនើប។
សេចក្តីថ្លែងការណ៍បានព្រមានថា សមយុទ្ធកំពុង គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យសន្តិសុខនៃបរិយាកាសសន្តិសុខរដ្ឋ និងតំបន់របស់យើង ដោយសារតែវាមានលក្ខណៈបង្កហេតុ និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងឆ្នាំមុន ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយទៀតថា៖វាគឺជាគោលការណ៍ស្របគ្នារបស់យើងក្នុងការធានាសន្តិសុខដើម្បីឆ្លើយតបទៅនឹងកម្រិតថ្មីនៃការគំរាមកំហែងជាមួយនឹងកម្រិតថ្មីមួយនៃក្នុងវិស័យការពារជាតិ៕
ប្រែសម្រួល៖ស៊ុនលី
