ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ច្រានចោលការទាមទារ អធិបតេយ្យភាព របស់ជប៉ុន​ លើប្រជុំកោះ​ គូរីលភាគខាងត្បូង

មូស្គូ៖​ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឧ្យដឹងថា កោះគូរីលភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថា ជាទឹកដីភាគខាងជើងនៅក្នុងប្រទេសជប៉ុន «ដែលពីមុនធ្លាប់ ហេីយនឹងនៅតែជាទឹកដី របស់រុស្ស៊ី»។

លោកបានបន្ថែមទៀតថា វោហាសាស្ត្រ របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ដែលអះអាងថាកោះទាំងនេះ «ជារបស់ជប៉ុនតាំងពីរដេីមមក» នឹងមិនផ្លាស់ប្តូរអ្វីទាំងអស់។

នៅថ្ងៃព្រហស្បតិ៍ លោកស្រី Takaichi «បានតវ៉ាយ៉ាងខ្លាំង» ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ ទៅកាន់កោះ​ ដែលមានជម្លោះមួយក្នុងចំណោមកោះទាំងនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតូក្យូ លោកស្រី Takaichi បានលេីកឡេីងថា ជប៉ុនអាច «មិនទទួលយកទាំងស្រុង» ចំពោះដំណើរទស្សនកិច្ចនេះ ដោយទទូចថា ទឹកដីភាគខាងជើងគឺជា «ទឹកដីដែលមានដើមកំណើត» របស់ជប៉ុន។

លោក Medvedev បានលេីកឡេីងថា លោកស្រី Takaichi «អាចនិយាយបានច្រើនតាមដែលលោកស្រី​ ចូលចិត្តអំពីកោះគូរីលភាគខាងត្បូង​ ដែលជារបស់ជប៉ុនតាំងពីរដេីមមក»។

លោក​បាន​បន្ដថា អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​កោះ​គូរីល​ភាគ​ខាង​ត្បូង​ជា​ទឹកដី​របស់​រុស្ស៊ី នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​ដ៏​គួរ​ឲ្យ​រន្ធត់​ចំពោះ​ការ​យល់​ច្រឡំ​របស់​ពួកគេ។

ទីក្រុងមូស្គូ និងទីក្រុងតូក្យូ បានបរាជ័យក្នុងការ ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាម ដោយសារតែការទាមទារទឹកដី ប្រកួតប្រជែងលើកោះប៉ាស៊ីហ្វិកទាំងបួន។

បន្ទាប់ពីប្រទេសជប៉ុន​ បានចូលរួមទណ្ឌកម្មដឹក នាំដោយលោកខាងលិច​ ប្រឆាំងនឹងរុស្ស៊ី ក្រសួងការបរទេសរុស្ស៊ី​ បានប្រកាសនៅឆ្នាំ២០២២ ថា ទីក្រុងមូស្គូ​ នឹងបញ្ឈប់ការចរចាសន្ធិសញ្ញា សន្តិភាពជាមួយប្រទេសជប៉ុន និងបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋជប៉ុន​ ទៅកាន់កោះដែលមានជម្លោះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top