អ៊ីរ៉ង់ អះអាងថា គ្មាននាវាណាមួយអាចឆ្លង កាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់នោះឡើយ
តេអេរ៉ង់៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា គ្មាននាវាពាណិជ្ជកម្ម ឬនាវាដឹក ប្រេងណាមួយ ឬនឹងអាចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយសុវត្ថិភាពដោយគ្មាន ការអនុញ្ញាត និងការត្រួតពិនិត្យពីកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់នោះទេ។
នៅក្នុងសារវីដេអូមួយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Ebrahim Zolfaghari អ្នកនាំពាក្យទីបញ្ជាការ បានឧ្យដឹងថា ដូចកាលពីអតីតកាល ច្រកសមុទ្រហ័រមូស ស្ថិតនៅក្រោមការគ្រប់គ្រង និងការគ្រប់គ្រងពេញលេញរបស់អ៊ីរ៉ង់ ដោយបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក អំពីការឆ្លងកាត់ធម្មតារបស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ថាជា “មិនពិត និងគ្មានអ្វីក្រៅពីការភូតកុហក”។
លោកបានបន្ថែមថា ការអះអាង “មិនពិត” របស់សហរដ្ឋអាមេរិក គឺបង្ហាញពី “ភាពអស់សង្ឃឹម” របស់កងទ័ពរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា មេដឹកនាំ និងកងទ័ពសហរដ្ឋអាមេរិក បានសាកល្បង “អំណាច និងការតស៊ូ” របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានយ៉ាងល្អ។
លោកបានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កំពុងតាមដានចលនាទាំងអស់ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ហើយនឹងមិនស្ទាក់ស្ទើរ ក្នុងការការពារសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ក៏ដូចជាអធិបតេយ្យភាពជាតិ និងសេចក្តីប្រាថ្នា របស់ប្រទេសនោះទេ ហើយនឹងឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ។
ការកត់សម្គាល់របស់លោកបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញ សង្គមថា សហរដ្ឋអាមេរិករក្សា «ការគ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
