សហរដ្ឋអាមេរិក ចោទប្រទេសជាង ៤០ រួមទាំងកាណាដា ម៉ិកស៊ិក និងជប៉ុន ពីបទជួយប្រទេសចិន គេចវេះពីពន្ធ របស់លោក ដូណាល់ ត្រាំ

បរទេស៖ សេតវិមានអាមេរិក បានចោទប្រទេសជាង ៤០ រួមទាំងកាណាដា ម៉ិកស៊ិក និងជប៉ុន ពីបទជួយទីក្រុងប៉េកាំងឱ្យគេច វេសពន្ធរបស់សហរដ្ឋអាមេរិក ដោយខុសច្បាប់ ដោយផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម តាមរយៈប្រទេសដែលមានពន្ធនាំចូលរបស់អាមេរិកទាបជាងប្រទេសចិន។
យោងតាមសារព័ត៌មាន FINACIAL TIMES ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ថា សេតវិមានបាននិយាយនៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា “ការបោកប្រាស់ផ្ទេរទំនិញដ៏អស្ចារ្យ”។ សេតវិមានក៏បានលើកឡើងពីរបាយការណ៍របស់រដ្ឋាភិបាលអាមេរិក និងវិស័យឯកជនផ្សេងទៀត ដែលបានប៉ាន់ប្រមាណថា បរិមាណផ្ទេរទំនិញ ចាប់ពី ៤០ ពាន់លានដុល្លារ ដល់ ៣០៣ ពាន់លានដុល្លារ។ ប្រទេសនានា និងសហភាពអឺរ៉ុប កំពុងអនុញ្ញាតឱ្យមានការគេចវេសពន្ធសម្រាប់ពាណិជ្ជកម្មចំនួន ៦០ ពាន់លានដុល្លារ។
លោក Peter Navarro ប្រធានការិយាល័យគោល នយោបាយពាណិជ្ជកម្ម និងផលិតកម្មរបស់សេតវិមាន ដែលបានចេញរបាយការណ៍នេះ បាននិយាយថា ប្រទេសចិនបានប្រើប្រាស់វិធីចរចា “ទំនើបខ្លាំង” ដើម្បីចូលរួមក្នុងការផ្ទេរទំនិញចាប់តាំងពីលោក Donald Trump បានដាក់ពន្ធលើប្រទេសនេះជាលើកដំបូងក្នុងឆ្នាំ ២០១៨។
ការអនុវត្តនេះបានបន្ត ខណៈដែលពន្ធដែលប្រធានាធិបតី អាមេរិកបានដាក់លើប្រទេសនានាកាលពីឆ្នាំមុន បានបង្កើតភាពខុសគ្នានៃអត្រារវាងប្រទេស ដែលលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្ម។
លោក Navarro បានមានប្រសាសន៍ថា «អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ការឆបោកផ្ទេរទំនិញដ៏ធំបានអនុញ្ញាត ឱ្យប្រទេសចិនកុម្មុយនិស្តលាងលុយកខ្វក់ ការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសជាង ៤០ ប្លន់រតនាគាររបស់យើង រាប់សិបពាន់លានដុល្លារ និងលួចសែកបើកប្រាក់ខែ របស់កម្មករអាមេរិក»៕
ប្រែសម្រួលៈ ណៃ តុលា








