លោក Lavrov លើកឡើងថា ស្ថានភាពអាក្រក់ សម្រាប់អ៊ុយក្រែន នឹងចូលមកបន្ថែម ក្នុងពេលឆាប់ៗនេះ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា
ប្រទេសរុស្ស៊ីនឹងបង្កើន យុទ្ធនាការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ហើយស្វែងរកការបំផ្លាញរាល់ធាតុទាំងអស់
ដែលប្រើប្រាស់ដោយលោកខាងលិច ដើម្បីទ្រទ្រង់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគៀវ។
អ្នកការទូតកំពូលរូបនេះកំពុងធ្វើអត្ថាធិប្បាយ លើសកម្មភាពរបស់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច ដែលពួក
គេអះអាងថា មានគោលបំណង ដាក់សម្ពាធលើទីក្រុងមូស្គូ ក្នុងការចរចាសន្តិភាព។ លោក Lavrov បានប្រាប់ប្រព័ន្ធ
ផ្សព្វផ្សាយរុស្ស៊ីថា រុស្ស៊ីនៅតែបន្តស្វែងរក ដំណោះស្រាយយូរអង្វែង ដែលអាចទុកចិត្តបាន និងនិរន្តរភាព ចំពោះជម្លោះ ហើយមិនអាចយល់ព្រមផ្អាកវាបានទេ។
ការកត់សម្គាល់របស់គាត់បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែនដែលបណ្តាលឱ្យមាន
ជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន រួមទាំងឧប្បត្តិហេតុនៅទីក្រុង Starobelsk ក្នុងខែឧសភា និង Gelendzhik
នៅដើមខែនេះ។
មន្ត្រីរុស្ស៊ី រួមទាំងលោក Lavrov បានពណ៌នា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ថាជាអំពើភេរវកម្មដោយចេតនា ។
លោករដ្ឋមន្ត្រីបាននិយាយទៀតថា ទីក្រុងមូស្គូនឹងមិនងាក ទៅរកយុទ្ធសាស្ត្រដូចគ្នានោះទេ ប៉ុន្តែបានព្រមានថាការឆ្លើយ តបរបស់ខ្លួននឹងកាន់តែធ្ងន់ធ្ងរទៅៗ សម្រាប់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
