ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា នឹងប្រកាសដាក់បញ្ចូលច្រកសមុទ្រ Hormuz ជាដែនអធិបតេយ្យភាព របស់អាមេរិកឆាប់ៗនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងពេលឆាប់ៗនេះ លោកនឹងប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក។

លោកបានបញ្ជាក់បែបនេះថា ៖ បន្ទាប់ពីយើងបញ្ចប់ប្រតិបត្តិការកម្ចាត់អ៊ីរ៉ង់ ដែលកំពុងត្រូវបានបរាជ័យ យ៉ាងធ្ងន់ធ្ងរ។ឆាប់ៗនេះខ្ញុំនឹងប្រកាសច្រក Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថាការលើកឡើងរបស់លោក Trump ធ្វើឡើងនៅក្នុងពិធិប្រមូលផ្តុំគ្នាមួយនៅទីក្រុង Garden City រដ្ឋញូវយ៉ក៕

ប្រែសម្រួល៖ស៊ុនលី

To Top