ប្រធានាធិបតីប្រេស៊ីល បញ្ជាក់ថា នឹងមិនតែងតែអគ្គរដ្ឋទូត ប្រចាំនៅអាមេរិកថ្មីឡើយ រហូតដល់បោះឆ្នោតរួចរាល់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva
បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងអនុម័តលើការតែងតាំង ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំ ប្រទេសប្រេស៊ីល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីខែតុលាជាមុនសិន។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក Lula បានចោទសួរអំពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីលោក
Daniel Perez ជាឯកអគ្គរដ្ឋទូតនាពេលអនាគតរបស់ខ្លួន មុនពេលទទួលបានការយល់ព្រមជាផ្លូវការពីប្រទេសប្រេស៊ីល។
លោកLula បានឆ្លើយតបថា៖ពួកគេចង់ឱ្យខ្ញុំទទួលយកឯកអគ្គរដ្ឋទូតរបស់ពួកគេជាប្រញាប់។ ប៉ុន្តែឥឡូវនេះ មានតែបន្ទាប់ពីការបោះឆ្នោតប៉ុណ្ណោះ។
ការកត់សម្គាល់នេះបានកើតឡើងចំពេលមានជម្លោះកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលប្រេស៊ីលនិងអាមេរិកដែលត្រូវបានសម្គាល់ដោយការចោទប្រកាន់ពីរដ្ឋាភិបាលប្រេស៊ីលពីការប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុក និងការរិះគន់របស់លោក Lula ចំពោះអ្វីដែលគាត់មើលឃើញថាជាការគាំទ្រពីមន្ត្រីអាមេរិកមួយចំនួនសម្រាប់គូប្រជែងដ៏សំខាន់របស់គាត់គឺសមាជិកព្រឹទ្ធសភា Flavio Bolsonaro
នៅក្នុងការបោះឆ្នោតខែតុលា។
ទោះបីជាមានភាពតានតឹងក៏ដោយលោក Lula បានរំលឹកឡើងវិញថាប្រេស៊ីលនៅតែចាប់អារម្មណ៍ក្នុងការរក្សាទំនាក់ទំនងស្ថាបនាជាមួយ
សហរដ្ឋអាមេរិក ហើយបាននិយាយថាគាត់មិនស្វែងរកការប្រឈមមុខដាក់គ្នាទ្វេភាគីទេនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
