ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ បម្រើផលប្រយោជន៍ របស់ទាំងអស់គ្នា

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានឧ្យដឹងថា ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងការលើកកម្ពស់ដំណោះស្រាយ នយោបាយនៃបញ្ហាឧបទ្វីបនេះ បម្រើផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ ។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានណែនាំដល់មន្ទីរបញ្ចកោណឱ្យ “កាត់បន្ថយយ៉ាងច្រើន” នូវសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។
ការលេីកឡេីងនេះធ្វេីឡេីងបន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណកាត់បន្ថយសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។
លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាសហរដ្ឋអាមេរិក បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងជាយូរមកហើយ”។
លោកបានលេីកឡេីងថា “សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុង”។
លោកបានបន្ដថា “ដូច្នេះ ហើយដោយផ្អែកលើការពិតដែលថា វាយឺតពេលក្នុងការលុបចោល ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឲ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាយ៉ាងច្រើន!”។
លោក ដូណាល់ ត្រាំ ក៏បានលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល ក្នុងការចូលរួមសកម្មភាពរបស់សហរដ្ឋអាមេរិក ដើម្បី “រំសាយអាវុធនុយក្លេអ៊ែរ” អ៊ីរ៉ង់ផងដែរ៕








