ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងអះអាងថា សមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក​ នឹងបន្តទៅតាមការគ្រោងទុក

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឧ្យដឹងថា សមយុទ្ធ Ulchi Freedom Shield (UFS) កំពុងបន្តតាមផែនការ ដោយបន្ថែមថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ប្រសិនបើមានការវិវឌ្ឍណាមួយ។

មុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន។

លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ​ Truth Social របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាសហរដ្ឋអាមេរិក​ បានយល់ព្រមចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងជាយូរមកហើយ”។

លោកបានលេីកឡេីងថា “សមយុទ្ធទាំងនេះមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក ប៉ុន្តែបញ្ជូនសញ្ញាមួយដែលមិនសមរម្យ និងមានអរិភាពទាំងស្រុង”។

លោកបានបន្ដថា “ដូច្នេះ ហើយដោយផ្អែកលើការពិតដែលថា​ វាយឺតពេលក្នុងការលុបចោល ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឲ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នាយ៉ាងច្រើន!”។

លោក ដូណាល់​ ត្រាំ​ ក៏បានលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូល​ ក្នុងការចូលរួមសកម្មភាពរបស់សហរដ្ឋអាមេរិក​ ដើម្បី “រំសាយអាវុធនុយក្លេអ៊ែរ” អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top