រុស្សីបើកការវាយប្រហារ ទំលាក់ដ្រូនរបស់អ៊ុយក្រែន ជាង៣០០គ្រឿង ត្រឹមពេល១២ម៉ោងចុងក្រោយ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការពារជាតិបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន ៣១៦ គ្រឿងកាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ចន្លោះម៉ោង៨ព្រឹកនិង៨យប់់ ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ប្រព័ន្ធការពារដែនអាកាស ដែលកំពុងបំពេញបេសកកម្មបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៣១៦ គ្រឿង ។
ការប្រកាសនេះត្រូវបានគេកត់សម្គាល់ថាយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់លើទឹកដីនៃទីក្រុង Belgorod, Bryansk, Kaluga, Kursk, Oryol, Rostov,Smolensk, Moscow និង Crimea និងនៅលើសមុទ្រខ្មៅផង។
អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង ដែលសំដៅលើទីក្រុងមូស្គូ ត្រូវបានបាញ់ទម្លាក់។ លោកបានបន្ថែមថា ៖ អ្នកជំនាញផ្នែកសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងបាក់បែកនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
