គ្រោះថ្នាក់រញ្ជួយដី ២លេីកដែលវាយប្រហារ ប្រទេសវេណេស៊ុយអេឡា កាលពីក្នុងខែមិថុនា មានអ្នកស្លាប់ចំនួន ៦៤៣៨នាក់
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ផ្លូវការពីការរញ្ជួយដីភ្លោះនៅថ្ងៃទី២៤ ខែមិថុនា ដោយរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៤៣៨នាក់ កើនឡើង ១៣៧នាក់ពីសប្តាហ៍មុន។
ព្រឹត្តិបត្រនេះបានឧ្យដឹងថា ផ្ទះចំនួន ៣៣៥ខ្នងត្រូវបានប្រគល់ជូនគ្រួសារ ដែលរងផលប៉ះពាល់ ហើយអគារចំនួន ៥៩១០៩ ខ្នងត្រូវបានត្រួតពិនិត្យ ដើម្បីកំណត់ថាតើវាមានសុវត្ថិភាពសម្រាប់លំនៅដ្ឋានបន្ដទៀតឬអត់។
ក្នុងចំណោមអគារដែលបានវាយតម្លៃ អគារចំនួន ៣៤៦៨០ត្រូវបានគេរកឃើញថា អាចរស់នៅបាន អគារចំនួន ១៣៧៣៣ខ្នងត្រូវបានចាត់ថ្នាក់ថាមានការចូលប្រើប្រាស់មានកម្រិត និងអគារចំនួន ១០៦៩៦ខ្នងត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា
