ព័ត៌មានអន្តរជាតិ

ដ្រូនអ៊ុយក្រែន រាប់រយគ្រឿង បើកការវាយប្រហារ ទៅលើទីក្រុងមូស្គូ ពេញមួយយប់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យ៉ាងហោចណាស់មនុស្ស៣ នាក់ រួមទាំងកុមារ
ម្នាក់បានរង របួស ផ្ទះរាប់សិបខ្នងត្រូវបានខូចខាត និង ៥០០០ខ្នងទៀតគ្មានថាមពល បន្ទាប់
ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនរាប់រយគ្រឿង ស្ទើរពេញមួយយប់លើតំបន់ជំវិញក្រុង
មូស្គូ។

អភិបាលក្រុង Andrey Vorobyev បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានកំណត់គោល
ដៅលើស្រុកជាច្រើន នៅខាងក្រៅរដ្ឋធានីរុស្ស៊ី។ លោក Vorobyev បាននិយាយថា នៅក្នុងទីក្រុង
Ramensky យន្តហោះគ្មានមនុស្សបើកបានធ្លាក់ចូលទៅក្នុងផ្ទះឯកជនមួយ ខណៈពេលដែលមនុស្ស
កំពុងគេងលង់លក់ បណ្តាលឱ្យមានរបួសស្នាមប្រេះដល់ក្មេងស្រីអាយុ១០ឆ្នាំម្នាក់។ ស្ត្រី​ម្នាក់​បាន​រង​របួស​ដោយ
​ការ​ធ្លាក់​កំទេច​កំទីនៃដ្រូន UAV នៅ​ស្រុក Bogorodsky ខណៈ​បុរស​អាយុ ២៧ ឆ្នាំ​ម្នាក់​រង​របួស​ដោយ
​គ្រាប់​បែក​នៅ Kolomna ។ អ្នក​ទាំង​បី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗផងដែរ។

ការខូចខាតធ្ងន់ធ្ងរបំផុតត្រូវបានគេរាយការណ៍នៅក្នុងតំបន់ Pavlovsky Posad ដែលជាកន្លែងដែល
UAV បានបណ្តាលឱ្យមានអគ្គីភ័យដែលបានបំផ្លាញផ្ទះឯកជនមួយនៅក្នុង Kuznetsy និងភ្លើងមួយផ្សេង
ទៀតបានវាយប្រហារដំបូលនៃអគារផ្ទះល្វែងមួយបង្ខំឱ្យគ្រួសាររាប់សិបនាក់ជម្លៀសចេញ។ គ្មាន​ការ​រង​របួស​ត្រូវ​បាន
​គេ​រាយការណ៍នៅទីតាំងនេះទេ​។ នៅកន្លែងផ្សេងទៀត កំទេចកំទីយន្តហោះគ្មានមនុស្សបើកបានបង្កឱ្យមានអគ្គីភ័យ
និងខូចខាតអគារជាច្រើននៅ Kotelniki ដុតបំផ្លាញសម្ភារសំណង់នៅ Kotelniki និងខូចខាតរថយន្ត និង
ស្ថានីយអគ្គិសនីនៅ Elektrostalផង ។

ក្រុមហ៊ុនថាមពលក្នុងតំបន់ Mosoblenergo បាននិយាយថា អ្នកប្រើប្រាស់ជាង៥០០០ នាក់ និងកន្លែងសំខាន់សម្រាប់
សង្គមចំនួន៤៦ទីតាំងដូចជានៅ Likino-Dulyovo និង Orekhovo-Zuyevo ត្រូវបានទុកចោលដោយគ្មានអគ្គីសនី។
ការដាច់ភ្លើងបានធ្វើឡើងបន្ទាប់ពីការខូចខាតឧបករណ៍នៅក្នុងបណ្តាញផ្គត់ផ្គង់សាខា Pavlovsky Posad របស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top