ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសបារាំង លើកឡើងថា ក្រុងប៉ារីស នឹងបណ្តេញទូតអ៊ីរ៉ង់ ២រូប ចេញពីប្រទេស

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot
បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំងនឹងបណ្តេញ អ្នកការទូតអ៊ីរ៉ង់ពីរនាក់ ពីប្រទេសបារាំង
ជាការឆ្លើយតបទៅនឹងការឃុំខ្លួន និងការសាកសួរអ្នកការទូតបារាំង ពីរនាក់ ដោយទីភ្នាក់ងារសន្តិសុខជាតិអ៊ីរ៉ង់កន្លងមក។

លោក Barrot បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាអ្នកការទូតបារាំងពីរនាក់ត្រូវបាន វាយប្រហារ ដោយចេតនា កាលពីថ្ងៃទី១៩ខែកក្កដា ដោយបន្ថែមថា អ្នកការទូតអ៊ីរ៉ង់ពីរនាក់ នៅប្រទេសបារាំង នឹងត្រូវបណ្តេញចេញក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខជាការឆ្លើយតប។

បុគ្គលិកពីរនាក់នៃស្ថានទូតបារាំងប្រចាំនៅអ៊ីរ៉ង់ត្រូវបានឃុំខ្លួននិងសាកសួរជាច្រើនម៉ោងដោយទីភ្នាក់ងារជាតិសន្តិសុខអ៊ីរ៉ង់នៅល្ងាច
ថ្ងៃទី១៩ ខែកក្កដាកន្លងនេះ បើយោងតាមលោកBarrot បាននិយាយកាលពីថ្ងៃទី២០ខែកក្កដា។

លោករដ្ឋមន្ត្រីបាននិយាយថាគាត់បានជូនដំណឹងទៅរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថាការរំលោភបំពានធ្ងន់ធ្ងរនិងមិនអាចទទួលយកបាននៃ
សុចរិតភាពរបស់បុគ្គលិកបារាំងមិនអាចបន្តដោយគ្មានផលវិបាកនោះទេ។

កាលពីថ្ងៃទី២១ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានតវ៉ាចំពោះអ្វីដែលលោក បានពិពណ៌នាថាជាសកម្មភាព មិនធម្មតា របស់អ្នកការទូតបារាំងពីរនាក់ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួននៅទីក្រុង Tehran កាលពីថ្ងៃទី១៩ខែកក្កដា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top