ប្រធានយូអិន បង្ហាញក្តីបារម្ភខ្លាំង ចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្ម ក្រុមមន្ត្រីតុលាការ ICC ដោយសហរដ្ឋអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំង នឹងមន្ត្រីកំពូលពីររូប នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬICC។
លោក Stephane Dujarric អ្នកនាំពាក្យបាននិយាយថា ៖ យើងបានឃើញសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកទាក់ទងនឹងការដាក់ទណ្ឌកម្ម លើប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Tomoko Akane ក៏ដូចជាមេធាវីជាន់ខ្ពស់ Abdoulaye Seye។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖អគ្គលេខាធិការសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីការតែងតាំងនេះ ក៏ដូចជាការបន្តជ្រើសរើសបុគ្គលិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិផ្សេងទៀត។
លោកបាននិយាយថា ខណៈដែលអង្គការ សហប្រជាជាតិ និង ICC គឺជាស្ថាប័នដាច់ដោយឡែក ដែលមានអាណត្តិដាច់ដោយឡែក និង ដាច់ដោយឡែកគ្នាក្តីប៉ុន្តែអង្គការសហប្រជាជាតិ បានចាត់ទុក ICC ជាសសរស្តម្ភសំខាន់នៃយុត្តិធម៌ឧក្រិដ្ឋកម្មអន្តរជាតិ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិគោរព
ការងាររបស់ ICC យ៉ាងខ្លាំង៕
ប្រែសម្រួល៖ស៊ុនលី








