រុស្សីនិងអ៊ុយក្រែន សម្រេចចិត្តដោះដូរ អ្នកទោសគ្នាសាជាថ្មី ចំនួនជាង១០០នាក់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបាន ធ្វើការដោះដូរ អ្នកទោសសង្គ្រាមមួយផ្សេងទៀត
ដោយបានបញ្ជូនទាហានជាង ១០០នាក់ទៅភាគីម្ខាងៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រសួងបាននិយាយថា ទាហានរុស្ស៊ីចំនួន១០៣នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ពីទឹកដីដែលគ្រប់គ្រង
ដោយរបបទីក្រុងគៀវជាថ្នូរ នឹងអ្នកទោសសង្គ្រាមរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនចំនួន ១០៣ នាក់ត្រូវបានផ្ទេរទៅទីក្រុងគៀវ។
យោងតាមក្រសួងបានឱ្យដឹងថា ទាហានរុស្សីដែលបានត្រឡប់មកកម្ពុជាវិញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលពួកគេកំពុងទទួលបានជំនួយផ្នែកចិត្តសាស្រ្ត និងវេជ្ជសាស្ត្រ។
ស្នងការសិទ្ធិមនុស្សប្រចាំនៅប្រទេសរុស្ស៊ីលោកស្រី Yana Lantratova កំពុងធ្វើការជាមួយទាហានដែលត្រូវបានដោះលែង។
លោកស្រីLantratova បានកត់សម្គាល់ថាក្នុងចំណោមទាហានរុស្ស៊ីចំនួន១០៣នាក់ដែលត្រលប់មកវិញមាន៣១ នាក់បានរងរបួស។ អ្នកស្រីបានបន្ថែមថា៖ក្នុងចំណោមអ្នកដែលត្រឡប់មក
វិញមានឪពុកមានកូនច្រើន ហើយខ្លះទៀតជាបុរសក្មេងៗ។
គួរឲ្យដឹងដែរថាក្រោយមកទាហានទាំងនោះនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីព្យាបាលបន្ថែមទៀតនិងការស្តារឡើងវិញនៅមន្ទីរពេទ្យក្រសួងការពារជាតិផងដែរ៕
ប្រែសម្រួល៖ស៊ុនលី








