ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការ សហប្រជាជាតិ​ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះទណ្ឌកម្មរបស់អាមេរិក​ លើមន្ត្រីជាន់ខ្ពស់ ICC

អង្គការសហប្រជាជាតិ៖​ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកបានឧ្យដឹងថា “យើងបានឃើញសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកទាក់ទង នឹងការដាក់ទណ្ឌកម្មលើប្រធានតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោកស្រី Tomoko Akane ក៏ដូចជាមេធាវីជាន់ខ្ពស់ Abdoulaye Seye”។

អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា “អគ្គលេខាធិការបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកំណត់នេះ ក៏ដូចជាការកំណត់ជាបន្តបន្ទាប់ នៃបុគ្គលិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិផ្សេងទៀត”។

ខណៈដែលអង្គការសហប្រជាជាតិ និង ICC គឺជាស្ថាប័នដាច់ដោយឡែកពីគ្នាដែលមានអាណត្តិដាច់ដោយឡែក និងច្បាស់លាស់ អង្គការសហប្រជាជាតិចាត់ទុក ICC ជាសសរស្តម្ភសំខាន់នៃយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិគោរពការងាររបស់ ICC យ៉ាងខ្លាំង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top