ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​ អះអាងថា​ គ្មានដំណឹងអំពីការទំនាក់ទំនងរវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិក​ នោះទេ

ព្យុងយ៉ាង៖​ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោកស្រី គីម​ យូជុង​ ប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ បានឧ្យដឹងថា លោកស្រី​ មិនបានដឹងអំពីការទំនាក់ទំនងថ្មីៗរវាងមេដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិកនោះទេ ។

KCNA បានឧ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា លោកស្រី​ គីម​ ក៏បានឧ្យដឹងផងដែរថា គោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក​ ចំពោះប្រទេសរបស់លោកស្រី​ មិនបានផ្លាស់ ប្តូរទេ ដោយសារសហរដ្ឋអាមេរិក និងអ្នកគាំទ្ររបស់ខ្លួនបានធ្វើសកម្មភាព យោធាអរិភាពដោយហិង្សាប្រឆាំងនឹងកូរ៉េខាងជើង។

ទោះបីជាមេដឹកនាំនៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនង “ល្អឥតខ្ចោះ” ក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា វា “សមហេតុផល សមស្រប និងចាំបាច់” សម្រាប់កូរ៉េខាងជើង​ ក្នុងការចាត់វិធានការក្នុងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ដើម្បីទប់ស្កាត់កងកម្លាំងអរិភាពពីការគំរាមកំហែងសន្តិសុខរបស់ខ្លួន ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top