ហេតុអ្វីបានជាភ្ញៀវ ទេសចរបរទេស ចូលចិត្តទិញទំនិញ ពីប្រទេសចិន?

តាំងពីដើមឆ្នាំ ២០២៦ នេះមក ស្របនឹងពេល ដែលភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗចូលដែនចិនដោយលើកលែងទិដ្ឋាការ និន្នាការទិញទំនិញ នៅប្រទេសចិនបានបន្តកើនឡើង ។
នៅលើបណ្តាញទំនាក់ទំនង សង្គមបរទេស ឃ្លាដូចជា “យកវ៉ាលិសទេទៅប្រទេសចិន” “បញ្ជីឈ្មោះទំនិញដែលត្រូវទិញ” និង “មគ្គុទ្ទេសក៍បង្វិលសងពន្ធ សម្រាប់ភ្ញៀវទេសចរបរទេស ពេលចាកចេញ” បានក្លាយជាពាក្យដែលប្រើញឹកញាប់ ។ ភ្ញៀវទេសចរបរទេស កាន់តែច្រើនឡើងៗ កំពុងប្តូរពីការដើរកម្សាន្ត នៅប្រទេសចិនទៅជា”ដំណើរទិញទំនិញនៅប្រទសចិន” ។ ពួកគេបានអូសវ៉ាលិសទៅកាន់ផ្សារ ទំនើបនិងហាងធំៗ នៅទីក្រុងនានារបស់ប្រទេសចិន ដើម្បីប្រមូលទិញទំនិញតាម”បញ្ជីឈ្មោះទំនិញដែលត្រូវទិញ” ។

ពីមុន អ្នកទេសចរចិន បានធ្វើដំណើរទៅ ក្រៅប្រទេស ដើម្បីទិញទំនិញ។ ឥឡូវនេះ ភ្ញៀវទេសចរបរទេស កំពុងសម្រុកចូលប្រទេសចិន ដើម្បីទិញទំនិញចិន ។ ការកើនឡើងជាបន្តបន្ទាប់នៃនិន្នាការនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកប្រើប្រាស់បរទសចំពោះផលិតផលលើការផលិត របស់ចិនតាមរយៈសកម្មភាពរបស់ពួកគេ ។
មូលហេតុដែលទេសចរបរទេស ចូលចិត្ត“ការកម្សាន្ត នៅទៅប្រទេសចិន”និង“ការទិញទំនិញនៅប្រទេសចិន”គឺដោយសារប្រទេសចិន បានផ្តល់កម្លាំងចលចរ ដល់ពិភពលោកតាមរយៈការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់និងតភ្ជាប់ជាមួយពិភពលោក តាមរយៈការបើកទូលាយកម្រិតខ្ពស់ ។ និន្នាការទិញទំនិញនៅប្រទេសចិនបន្តកើនឡើងបានឆ្លុះបញ្ចាំងពីការចែករំលែកនូវ”ការរចនារបស់ចិន” និង “ផលិតផលរបស់ចិន”ជាមួយពិភពលោក ។ ប្រទេសចិនដែលខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍដោយសន្តិភាព ពោរពេញដោយនវានុវត្តន៍
និងកម្លាំងទាក់ទាញខាងវប្បធម៌ កំពុងទទួលបានទំនុកចិត្តនិងការទទួលស្គាល់កាន់តែច្រើនឡើងៗ ៕










