អ៊ីស្រាអែល ព្រមានតួគីជំវិញបញ្ហាបង្កើន កម្លាំងទ័ពនៅស៊ីរី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសអ៊ីស្រាអែល បានព្រមានតួកគីប្រឆាំងនឹងការពង្រីកការ
ចូលរួមផ្នែកយោធា របស់ក្រុងអង់ការ៉ាក្នុងប្រទេសស៊ីរី ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសស៊ីរី
ដែលខ្លួនបានអះអាងថាកំពុងត្រូវ បានរៀបចំសម្រាប់កងកម្លាំងតួកគី។
រដ្ឋាភិបាលទីក្រុងយេរូសាឡឹមខាងលិច បានវាយប្រហារមូលដ្ឋានទ័ពអាកាស Abu al-Duhur នៅភាគពាយ័ព្យប្រទេស
ស៊ីរីកាលពីថ្ងៃអង្គារ ដោយបានបំផ្លិចបំផ្លាញទីតាំង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានសរសេរលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ថា ៖ប្រធានាធិបតួគី
លោកRecep Tayyip] Erdogan កំពុងអូសតួគីចូលទៅក្នុងដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី ។
លោកKatz បានបន្តចោទប្រកាន់លោក Erdogan ថាបានធ្វើសុន្ទរកថាប្រឆាំងអ៊ីស្រាអែល ដោយមិនសមហេតុផលនិង
វង្វេងស្មារតី ហើយបានព្រមានគាត់ប្រឆាំងនឹងការសាកល្បងការប្តេជ្ញាចិត្តរបស់ប្រទេសដើម្បីការពារខ្លួន។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ទីក្រុងដាម៉ាសហៀបនឹងរំលោភលើ
ស្ថានភាពសន្តិសុខ ដោយអនុញ្ញាតឱ្យទាហានតួគីដាក់ពង្រាយនៅទីនោះ។ ទាំងប្រទេសស៊ីរី និងតួគីបានបដិសេធថា ការដាក់ពង្រាយបែបនេះ គឺមិនត្រូវបានគ្រោងទុកជាមុននោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី








