ព័ត៌មានអន្តរជាតិ

ប្រទេសចិន បដិសេធការទាមទារ ដោយសហរដ្ឋអាមេរិក លើបញ្ហាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសចិនបានបដិសេធមិនចូលរួម ជាមួយផែនការ របស់សហរដ្ឋអាមេរិកដើម្បី បំផ្លាញសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបដិសេធការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជាផ្នែកមួយនៃ ទណ្ឌកម្មដ៏តឹងតែងបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀតជ្រើសរើសភាគី ហើយឈប់ធ្វើអាជីវកម្ម ជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន រៀបចំនូវអ្វីដែលលោកបានហៅថា ជាភាពឯកោផ្នែកសេដ្ឋកិច្ចសំរបសំរួលដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC លោក Bessent បានពណ៌នាអំពីផែនការនេះ ដែលរំពឹងថានឹងត្រូវបានបង្ហាញនៅថ្ងៃចន្ទថាជាកណ្តាប់ដៃមួយ ពីររួមបញ្ចូលគ្នានូវការបិទផ្លូវកងទ័ពជើងទឹក ជាមួយនឹងទណ្ឌកម្មដ៏តឹងតែងបំផុតក្នុងប្រវត្តិសាស្ត្រ ។ លោក​បាន​អះអាង​ថា វា​នឹង​បំផ្លាញ​សេដ្ឋកិច្ច​អ៊ីរ៉ង់ និង​អាចផ្តួលរលំ​របប​នេះ។

យ៉ាង​ណា​មិញ ទីក្រុង​ប៉េកាំង​ បាន​ច្រាន​ចោល​ការ​អំពាវនាវ​ របស់​ក្រុង​វ៉ាស៊ីនតោន។កាសែតរ៉យទ័រ​ បានដកស្រង់សម្តីអ្នកនាំពាក្យ របស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនថា ៖ ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ ការដាក់ទណ្ឌកម្ម និងសម្ពាធមិនជួយដោះស្រាយបញ្ហានោះទេ ។ចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត៕

ប្រែសម្រួល៖ស៊ុនលី

To Top