រុស្សីធ្វើសមយុទ្ធយោធា បាញ់តេស្តមីស៊ីលក្បែរកោះជម្លោះ Kuril ក្រោយការតវ៉ាប្រឆាំងដោយជប៉ុន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងនាវាចរប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ប្រទេសរុស្សីបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានធ្វើតេស្តមីស៊ីលដោយជោគជ័យនៅជិតប្រជុំកោះ Kuril របស់ប្រទេសនេះ។
ការបាញ់តេស្តសាកល្បងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសជប៉ុនបានតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មានរបស់ប្រធានាធិបតីរុស្ស៊ីVladimir Putin ទៅកាន់ប្រជុំកោះ ដែលត្រូវបានទាមទារដោយផ្នែកខ្លះដោយទីក្រុងតូក្យូ។
កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ការសាកល្បងកាំជ្រួចដែលធ្វើឡើងនៅជិតតំបន់ Kurils ភាគខាងត្បូង ពាក់ព័ន្ធ
នឹងនាវាផ្ទុកមីស៊ីលដឹកនាំ Varyag នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Omsk និងប្រព័ន្ធមីស៊ីល Bastion ពីដីទៅកប៉ាល់ផង។
កងនាវាបាននិយាយថា ពួកគេបានបាញ់គ្រាប់បែកជាច្រើនប្រភេទទៅកាន់គោលដៅដែលក្លែងធ្វើនាវាសត្រូវនៅចម្ងាយប្រហែល៣០០គីឡូម៉ែត្រជាមួយនឹងទិន្នន័យកំណត់គោល
ដៅដែលផ្តល់ដោយអាកាសចរណ៍កងទ័ពជើងទឹក។
គួរឲ្យដឹងដែរថាទិន្នន័យត្រួតពិនិត្យគោលដៅបានបញ្ជាក់ពីការបំផ្លិចបំផ្លាញនៃគោលដៅទាំងអស់តាមផែនការ៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/644470-kuril-island-missile-japan/








