ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ អះអាងថា ប្រតិបត្តិការសេដ្ឋកិច្ច ប្រឆាំងទីក្រុងតេអេរ៉ង់​ របស់ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបរាជ័យ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក​ នឹងត្រូវបរាជ័យ​ ដូចវិធានការបង្ខិតបង្ខំផ្សេងទៀត របស់ខ្លួនប្រឆាំងនឹងប្រទេសនេះ ដូចគ្នាដែរ។

លោក Araghchi បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា​ រយៈពេល​ ១៤ឆ្នាំមុន​ ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ​ បានបរាជ័យ។ រយៈពេល​ ៨ឆ្នាំមុន​ សម្ពាធអតិបរមា​ បានបរាជ័យ ។ រយៈពេល​ ៥ខែមុន​ ការចុះចាញ់ដោយគ្មានលក្ខខណ្ឌបានបរាជ័យ​ ហេីយថ្ងៃនេះ​ ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន​ ប្រឈមមុខនឹងការបរាជ័យ”។

ការកត់សម្គាល់នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានប្រកាសកាលពីថ្ងៃពុធថា “ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មាន” ប្រឆាំងនឹងប្រទេសណាមួយ​ ដែលផ្តល់ខ្សែជីវិតដល់អ៊ីរ៉ង់។

លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញ​ Truth Social ដោយហៅចលនានេះថា “ទិវាសេដ្ឋកិច្ច D-DAY”​ ដោលោកបានលេីកឡេីងថា​ នេះនឹងជាសង្គ្រាមសេដ្ឋកិច្ច និងការឯកោក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន”។

នៅថ្ងៃទី១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ពួកគេត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃចន្ទ ដើម្បីឈានដល់កិច្ចព្រមព្រៀង ចុងក្រោយ ប៉ុន្តែជោគវាសនានៃកិច្ចចរចានៅតែមិនច្បាស់លាស់ បន្ទាប់ពីការកើនឡើង នៃភាពតានតឹងរវាងប្រទេសទាំងពីរកាលពីខែមុន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top