ចិន ត្រៀមខ្លួនសម្រាប់កិច្ច សហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅ ជាមួយឥណ្ឌូនេស៊ី
ហ្សាការតា៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានឧ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីទាញយកសក្តានុពល សម្រាប់កិច្ច សហប្រតិបត្តិការការពារជាតិបន្ថែមទៀត និងបង្កើតចំណុចលេចធ្លោបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ។
រដ្ឋមន្រ្តីការពារជាតិចិនរូបនេះ បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីលើកទីពីរ នៃកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេស និងការពារជាតិរួមគ្នារវាងចិន និងឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា ។
លោកបានលេីកឡេីងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យការពារជាតិ និងយោធា ពីទស្សនៈយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវការការពារសន្តិសុខដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍរៀងៗខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
