ព័ត៌មានអន្តរជាតិ

រយៈពេល​ ១២ម៉ោង​ រុស្ស៊ី​ បាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែន ២៥០ គ្រឿង

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែនចំនួន ២៥០ គ្រឿងក្នុងរយៈពេល ១២ ម៉ោង។

ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ ម៉ោង នៅទីក្រុងមូស្គូ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី​ បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកអ៊ុយក្រែនចំនួន ២៥០ គ្រឿងនៅទូទាំងតំបន់ចំនួន ១៩ រួមទាំងទីក្រុងមូស្គូផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ​ ដែលចេញផ្សាយដោយក្រសួង។

លើសពីនេះ ចំនួនយន្តហោះគ្មានមនុស្ស បើកដែលហោះហើរឆ្ពោះទៅកាន់តំបន់មូស្គូ​ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះបានលើសពី ២៦០០ គ្រឿង លោក Sergey Sobyanin អភិបាលក្រុងមូស្គូបានឧ្យដឹងថា ដោយបន្ថែមថាភាគច្រើននៃពួកវាត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែន អាកាសនៅជាយក្រុងឆ្ងាយៗ។

លោកអភិបាលក្រុង បានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកចំនួន ៤៩៣ គ្រឿងត្រូវបានបំផ្លាញ ខណៈពេលកំពុងខិតជិតទីក្រុងមូស្គូ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top