ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ ជូនដំណឹងទៅបងធំរបស់ខ្លួន​ អំពីលទ្ធភាព នៃការដាក់ពង្រាយរ៉ាដារបស់តួកគី​ នៅក្នុងមូលដ្ឋានទ័ពអាកាសស៊ីរី

យេរូសាឡឹម៖ អ៊ីស្រាអែល​ បានប្រាប់សហរដ្ឋអាមេរិកថា តួកគី​ កំពុងរៀបចំដាក់ពង្រាយប្រព័ន្ធរ៉ាដា និងទ្រព្យសម្បត្តិការពារដែនអាកាសនៅមូលដ្ឋានទ័ពអាកាសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។

មន្ត្រីសន្តិសុខអ៊ីស្រាអែល​ ត្រូវបានគេរាយការណ៍ថា​ បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ចលនារបស់​តួកគី​ ដែលអាចចោទប្រកាន់អាចផ្លាស់ប្តូរ តុល្យភាពអំណាចក្នុងតំបន់ “យ៉ាងខ្លាំង”។

ប្រភពដែលស៊ាំនឹងការពិភាក្សា បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា អ៊ីស្រាអែល​ មិនបានផ្តល់ពេលវេលា​ សម្រាប់ការដាក់ពង្រាយរបស់តួកគី​ ដែលអាចធ្វើទៅបាននោះទេ ។ យ៉ាងណាក៏ដោយ ពួកគេបានកំណត់អត្តសញ្ញាណ អាកាសយានដ្ឋានយោធា Abu al-Duhur ដែលត្រូវបានវាយប្រហារ ដោយកងទ័ពអាកាសអ៊ីស្រាអែល​ កាលពីថ្ងៃអង្គារ នៅភាគពាយ័ព្យនៃប្រទេសស៊ីរី ជាទីតាំងដែលមានសក្តានុពល។

ការវាយប្រហារនៅថ្ងៃអង្គារកន្លងទៅនេះ​ បានធ្វើឱ្យទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែល​ កាន់តែតានតឹង។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក​ សម្រាប់ប្រទេសស៊ីរី លោក Tom Barrack បានឧ្យដឹងថា អ៊ីស្រាអែល​ មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិក​ អំពីការវាយប្រហារជាមុននោះទេ។

មន្ត្រីអ៊ីស្រាអែលម្នាក់បានឧ្យដឹងថា ការវាយប្រហារទាំងនេះមានគោលបំណងទប់ស្កាត់ការមកដល់នៃសម្ភារៈ ឬកងទ័ពតួកគីតាមផ្លូវអាកាសនៅមូលដ្ឋានទ័ពអាកាស។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា ការវាយប្រហារទាំងនេះ​ គឺជាការឆ្លើយតបទៅនឹង “ព័ត៌មានស៊ើបការណ៍សម្ងាត់ច្បាស់លាស់” អំពីចេតនារបស់ប្រទេសតួកគី​ ក្នុងការធ្វើសកម្មភាពតាមរបៀបដែលនឹង “ធ្វើឱ្យប៉ះពាល់ដល់” សន្តិសុខរបស់អ៊ីស្រាអែល ។ លោកបានបន្ថែមថា ប្រទេសស៊ីរី​ បានទទួលការព្រមានផ្នែកការទូត មុនពេលការវាយប្រហារនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top