លោក Trump សម្រេចតម្លើងពន្ធ៥០ភាគរយ លើគ្រប់រថយន្ត ដែលនាំចូលពីប្រទេសកាណាដា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើង
ពន្ធ ៥០ភាគរយ ទៅលើរថយន្តស្ទើរគ្រប់ប្រភេទ រថយន្តបូករួមទាំង ឡានដឹកទំនិញ និងគ្រឿងបន្លាស់រថយន្តរបស់កាណាដា
ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយបង្កើនសង្គ្រាមពាណិជ្ជកម្ម ដ៏ជូរចត់ជាមួយទីក្រុងអូតាវ៉ា បន្ទាប់ពីការចរចារបានដួលរលំ
កាលពីសប្តាហ៍មុន។
នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃចន្ទ លោក Trump បានចោទប្រកាន់ប្រទេសកាណាដា ពីការកេងចំណេញលើ សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ មកហើយនិងការដាក់ពន្ធលើសកម្រិត លើកសិករអាមេរិក។ លោកបានអះអាងថា ពាណិជ្ជកម្មទ្វេ ភាគីបានធ្វើឲ្យអាមេរិក មានឱនភាពចំនួន ៦០ ពាន់លានដុល្លារ។
លោក Trump បានប្រកាសថាវាគឺជារឿងដែលមិនមាននិរន្តរភាព និងមិនមានទៀតទេ។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ពន្ធលើរថយន្តទាំងអស់ ឡានដឹកទំនិញ ទាំងរថយន្តធំ និងតូច គ្រឿងបន្លាស់រថយន្ត និងដែកថែប នឹងត្រូវបានកើនឡើងដល់ ៥០ភាគរយ។ ការសម្រេចចិត្ត
នេះនឹងកើនឡើងទ្វេដងនៃពន្ធ ២៥ភាគរយ បច្ចុប្បន្នលើការនាំចូលរថយន្តរបស់កាណាដា។
លោក Trump បានបន្ថែមថា ៖ ការរៀបចំនៅសហរដ្ឋអាមេរិក ហើយមាន ZERO TARIFFS ដោយនិយាយថាកាណាដានឹងលែងត្រូវបាន
ចាត់ទុកដូចជារដ្ឋមួយ ហើយហៅវាថា ក្នុងចំណោមប្រទេសដ៏អាក្រក់បំផុត ក្នុងពិភពលោកដែលត្រូវដោះស្រាយ បញ្ហាពាណិជ្ជកម្មជាមួយនឹងអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
