ព័ត៌មានអន្តរជាតិ

កាណាដា គម្រាមកាត់ផ្តាច់អគ្គិសនី ដែលផ្គត់ផ្គង់ ទៅឲ្យសហរដ្ឋអាមេរិកសងសឹង ការតម្លើងពន្ធ៥០ភាគរយ លើរថយន្តរបស់កាណាដា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Ontario លោក Doug Ford បានគម្រាមកាត់ផ្តាច់ចរន្តអគ្គិសនី និង សារធាតុរ៉ែសំខាន់ៗ ដល់សហរដ្ឋអាមេរិក ប្រសិនបើប្រធានាធិបតី Donald Trump បន្តបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដោយវាបានទាញការខឹងសម្បារយ៉ាង
ខ្លាំងពីសំណាក់មេដឹកនាំអាមេរិក។

ការសម្រេចចិត្តនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានប្រកាសថាពន្ធលើរថយន្តកាណាដា ឡានដឹកទំនិញ គ្រឿងបន្លាស់រថយន្ត និងដែកថែប នឹងកើនឡើងដល់ ៥០ភាគរយ នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧។ ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីការដួលរលំនៃកិច្ចពិភាក្សាពាណិជ្ជកម្មកាលពីសប្តាហ៍មុន និងពន្ធ
៥០ភាគរយដាច់ដោយឡែកដែលចូលជាធរមានកាលពីថ្ងៃសៅរ៍លើការនាំចូលរបស់កាណាដាដែលមានតម្លៃប្រហែល២០ពាន់លានដុល្លារ។

លោកFord បានប្រាប់ AP កាលពីថ្ងៃចន្ទថា ៖ អ្វីគ្រប់យ៉ាងគឺនៅលើតុ។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលវាត្រូវការដោយ និយាយថាក្រុង Ontario អាចដំឡើងថ្លៃអគ្គិសនី ឬបញ្ឈប់ការនាំចេញទាំងអស់ ។ លោកបានបន្ថែមថា ៖យើងផ្តល់ថាមពលដល់ផ្ទះ និងអាជីវកម្មចំនួន ១,៥ លាននៅអាមេរិក ដោយព្រមានថា ប្រសិនបើ Trump បន្ត
ព្យាយាមរុះរើរោងចក្រកាណាដាគាត់នឹងមានថ្មមួយកញ្ចប់កាន់តែប្រសើរ ។

លោក Trump បានសរសេរលើបណ្តាញសង្គម Truth Social ដោយច្រានចោលការអត្ថាធិប្បាយរបស់ Ford ថាជា ការបំភាន់ និងវាយប្រហារដោយផ្ទាល់ដល់នាយករដ្ឋមន្រ្តី មុនពេលព្រមានមេដឹកនាំកាណាដាផង។

លោកFord បាននិយាយថា រដ្ឋាភិបាលទីក្រុងOtawaគួរតែពិចារណាជាបណ្តើរៗនូវការសងសឹកកាន់តែខ្លាំង រួមទាំងការរឹតបន្តឹងលើប្រេង ប៉ូតាស្យូម និងរ៉ែយុទ្ធសាស្ត្រផង៕

ប្រែសម្រួល៖ស៊ុនលី

To Top