ព័ត៌មានអន្តរជាតិ

រុស្សី ធ្វើការបាញ់បង្ហោះយាន អវកាស សម្រាប់វិស័យយោធាថ្មី ទៀតទៅកាន់ទីអវកាស

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិបាននិយាយថា ប្រទេសរុស្ស៊ី បានធ្វើការបាញ់បង្ហោះយាន អវកាសយោធាថ្មីដោយជោគជ័យទៅកាន់គន្លងតារាវិថីនៅលើរ៉ុក្កែត
Soyuz-2.1b ដែលបាញ់ចេញពីទីតាំង Plesetsk Cosmodrome ក្នុងតំបន់ Arkhangelsk ។

អាកាសយានិកជាយានអវកាសនៃកងកម្លាំងអវកាសរុស្ស៊ីបានបាញ់បង្ហោះរ៉ុក្កែតធុនមធ្យមនេះនៅវេលាម៉ោងប្រមាណជា ៥ និង ៤០ នាទីព្រឹកម៉ោង នៅទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ ។ យោងតាមសេច
ក្តីថ្លែងការណ៍ផ្លូវការ មួយ បានឲ្យដឹងថា យានអវកាសនេះត្រូវបានបញ្ជូនឡើង ក្នុងផលប្រយោជន៍ របស់ក្រសួងការពារជាតិរុស្ស៊ី។

យានអវកាសបានទៅដល់គន្លងដែលបាន កំណត់របស់វា ហើយត្រូវបានគេយក នៅក្រោមការគ្រប់គ្រង របស់ប្រព័ន្ធកងកម្លាំងអវកាសដែលមានមូលដ្ឋានលើដី។

បន្ទាប់ពីការបាញ់បង្ហោះ យាន Soyuz-2.1b និងបន្ទុករបស់វាត្រូវបានតាមដាន ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្វ័យប្រវត្តិដែលមានមូល ដ្ឋានលើដីនៃមជ្ឈមណ្ឌលតេស្តអវកាសអាល្លឺម៉ង់
Titov Main Test Space ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងត្រួតពិនិត្យយានអវកាសយោធារុស្ស៊ី។

យាន Soyuz-2.1b គឺជាយានបាញ់បង្ហោះមធ្យម ៣ ដំណាក់កាល ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីដាក់ពង្រាយទាំងផ្កាយរណបយោធា និងស៊ីវិល៕

ប្រែសម្រួល៖ស៊ុនលី

To Top