ព័ត៌មានអន្តរជាតិ

រុស្សីនិងចិន ចាប់ផ្តើមបង្កើន ពាណិជ្ជកម្ម តាមរយៈច្រកសមុទ្រ Artic

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសរុស្ស៊ី និងចិនបានពង្រីកទំនាក់ទំនង ពាណិជ្ជកម្មតាមរយៈតំបន់អាក់ទិក ជាមួយនឹងកប៉ាល់កុងតឺន័រ ដំបូងរបស់ចិនបានមកដល់
កំពង់ផែ Murmansk ភាគខាងជើងរបស់រុស្ស៊ី ជាលើកដំបូងតាមរយៈផ្លូវសមុទ្រខាងជើង (NSR)។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានពិពណ៌នា អំពីកិច្ចសហប្រតិបត្តិការ ដែលកំពុងកើនឡើងជាមួយទីក្រុងមូស្គូ ជាផ្នែក នៃគំនិតផ្តួចផ្តើម ផ្លូវសូត្រទឹកកក របស់ខ្លួន។

NSR រត់កាត់ដែនទឹកអាកទិករបស់រុស្ស៊ី និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដោយពឹងផ្អែកលើកំពង់ផែរុស្ស៊ី និងនាវាបំបែកទឹកកក។ សាជីវកម្មថាមពលអាតូមិចរបស់រដ្ឋ Rosatom ត្រួតពិនិត្យការ អភិវឌ្ឍន៍ផ្លូវ នាវាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពដែនសមុទ្រ។

Rosatom បាននិយាយថានាវា Xin Xin Hai 1 របស់ NewNew Shipping Line បានមកដល់ Murmansk កាលពីថ្ងៃពុធ ដោយដឹកមកជាមួយនឹង៥០០កុងតឺន័រនៃគ្រឿង
បន្លាស់រថយន្ត។

សាជីវកម្មបាននិយាយថា៖នេះគឺជាកប៉ាល់កុងតឺន័រដំបូងគេពីប្រទេសចិនដែលបានមកដល់កំពង់ផែសមុទ្រពាណិជ្ជកម្ម Murmansk ។NewNew Shipping Line បានដំណើរការនៅ
តាមបណ្តោយ NSR ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះបើទោះបីជាកប៉ាល់របស់ខ្លួនធ្លាប់បានដឹកទំនិញជាទូទៅទៅកាន់កំពង់ផែនៅ Far East ឬ Baltic របស់រុស្ស៊ីក៏ដោយ។

អគ្គកុងស៊ុលចិនប្រចាំទីក្រុង St. Petersburg លោកLuo Zhanhui បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដើរតួនាទីជាស្ពានដើម្បីគាំទ្រកិច្ច
សហប្រតិបត្តិការរវាងក្រុមហ៊ុនចិន និងតំបន់ Murmansk និងអភិវឌ្ឍបន្ថែមទៀត ផ្លូវសូត្រទឹកកករួមគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top