មហោស្រព ភាពយន្តចិន Changchun លើកទី២១ បានបើកសម្ពោធ
មហោស្រពភាពយន្តចិន Changchun លើកទី២១ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្តJilin បានបើកសម្ពោធនៅទីក្រុងChangchunខេត្តJilinនៅយប់ថ្ងៃទី២៣ខែសីហា។ លោកYu Junsheng អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើមបានអញ្ជើញចូលរួមពិធីបើក ។
មហោស្រពភាពយន្តលើកនេះ បន្តធ្វើក្រោមប្រធានបទ”យុគសម័យថ្មី ប្រភពដើមថ្មី កម្លាំងថ្មី” ដើម្បីរំលេចពីលក្ខណៈពិសេសនៃយុវភាពនិងកម្លាំងថ្មីនៃភាពយន្ត។
មហោស្រពភាពយន្តចិនChangchunលើកទី២១ នឹងបិទបញ្ចប់នៅថ្ងៃទី២៨ខែសីហា ដែលនៅពេលនោះពានរង្វាន់ទាំងដប់ បូករួមទាំងពានរង្វាន់Golden Deerសម្រាប់ភាពយន្តឆ្នើមបំផុត ពានរង្វាន់គណៈមេប្រយោគ អ្នកដឹកនាំរឿងឆ្នើមបំផុត តារាសម្តែងប្រុសឆ្នើមបំផុត និងតារាសម្តែងស្រីឆ្នើមបំផុតជាដើម នឹងត្រូវប្រកាស៕
