ពីការផលិតដែកថែប ដល់ការផលិតផ្កាយរណប ៖ ការធ្វើបរិវត្តកម្មបៃតង នៃសហគ្រាសរដ្ឋចាស់វស្សា
នៅឯមូលដ្ឋានដំឡើង ផ្កាយរណប Jinan ក្នុងខេត្ត Shandong ដៃមនុស្សយន្តដែលអាចបត់បែន បានបានតភ្ជាប់គ្រឿងបន្លាស់ ដែលមានភាពទៀងទាត់ ០,០១ មីលីម៉ែត្រ ហើយអ្នកបច្ចេកទេសគ្រប់គ្រងការដំឡើងយ៉ាងប្រយ័ត្ន។ ក្រុមហ៊ុនដែកថែប Jinan បានធ្វើបរិវត្តកម្មបៃតងដ៏អស្ចារ្យពីការផលិតដែកថែប ទៅជាការផលិតផ្កាយរណប ។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា «យើងត្រូវផ្តោតលើការជំរុញការធ្វើឲ្យប្រសើរឡើងនូវឧស្សាហកម្ម ជំរុញការអភិវឌ្ឍតាមរយៈ នវានុវត្តន៍ និងដើរតាមមាគ៌ា នៃការអភិវឌ្ឍបៃតង»។
នៅឆ្នាំ ២០១៧ ដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ក្រុមហ៊ុនដែកថែប Jinan បានបិទខ្សែសង្វាក់ផលិតកម្មដែកថែបរបស់ខ្លួន ទាំងស្រុងនៅក្នុងទីក្រុង Jinan ដែលបានក្លាយ ជាសហគ្រាសដែកថែបស្ថិតនៅទីក្រុងដំបូងគេ ដែលមានសមត្ថភាពផលិតដែកថែប លើសពី ១០ លានតោន ដែលបានដកខ្លួនចេញពីអាជីវកម្មដែកថែប នៅក្នុងប្រទេសចិន។
អនុសាសន៍ណែនាំសំខាន់ៗរបស់លោក Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការធ្វើបរិវត្តកម្ម របស់សហគ្រាស និងពង្រឹងទំនុកចិត្ត ដែលអនុញ្ញាត ឱ្យក្រុមហ៊ុនដែកថែប Jinan បង្កើតផ្លូវអភិវឌ្ឍន៍ស្នូលប្រកបដោយនវានុវត្តន៍ និងបៃតង ។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុននេះ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវព័ត៌មានអវកាសនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដើម្បីចូលរួមជាផ្លូវការទៅក្នុងឧស្សាហកម្មអវកាសងើបឡើងថ្មី ។
ក្រុមហ៊ុននេះបានប្រើប្រាស់ធនធានឧស្សាហកម្មដែលមានស្រាប់របស់ខ្លួន យ៉ាងពេញលេញ ដោយបានកែច្នៃសំណង់ទំហំ ៣៨០ ហិកតា និងរោងចក្រចាស់ៗទំហំ ៨១ ម៉ឺនម៉ែត្រការ៉េ ទៅជារោងចក្រដំឡើងផ្កាយរណប និងមូលដ្ឋានធ្វើតេស្តរ៉ុក្កែត។ ក្រុមហ៊ុនបានរៀបចំការបណ្តុះបណ្តាលជំនាញសម្រាប់កម្មករជំនាញជើងចាស់ជាងបីពាន់នាក់ ដើម្បីឱ្យក្លាយទៅជាបុគ្គលិកស្នូលនៃការផលិតសម្ភារៈអវកាស។ ក្រុមហ៊ុនឧស្ម័នដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏បានសម្រេចការធ្វើឱ្យប្រសើរឡើងផងដែរ ដោយផ្លាស់ប្តូរពីការផ្គត់ផ្គង់ផលិតកម្មដែកថែបទៅជាការផ្គត់ផ្គង់ឧស្ម័នរាវសម្រាប់ម៉ូទ័ររ៉ុក្កែត។ អតីតក្រុមហ៊ុនបញ្ចេញកាបូនដ៏ធំនេះបានផ្លាស់ប្តូរសមត្ថភាពឧស្សាហកម្មប្រពៃណីរបស់ខ្លួន ឱ្យទៅជាសមត្ថភាពផលិតសម្ភារៈអវកាសកម្រិតខ្ពស់ដោយជោគជ័យ។
សព្វថ្ងៃនេះ ក្រុមហ៊ុនដែកថែប Jinan បានកសាងរួចនូវខ្សែសង្វាក់ផលិតកម្មផ្កាយរណប AIT (Autonomous In-Process) ដ៏ចាស់ទុំមួយ ដែលមានសមត្ថភាពផលិតផ្កាយរណប ចំនួន ១០០ គ្រឿងក្នុងមួយឆ្នាំ ដែលបានកសាងរួចនូវប្រព័ន្ធឧស្សាហកម្មបែបថ្មីមួយ ដែលផ្តោតសំខាន់លើវិស័យអាកាសចរណ៍ អវកាស បរិក្ខារទំនើបៗ និងការផលិតសម្ភារៈថ្មី។
ការផ្លាស់ប្តូររបស់ក្រុមហ៊ុនដែកថែបJinan គឺជាគំរូភាពនៃការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ខេត្ត Shandong។ ខេត្តនេះបានខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តកម្មបៃតង និងកាបូនទាប និងបណ្តុះកម្លាំងផលិតកម្មគុណភាពថ្មី។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ការប្រើប្រាស់ថាមពល និងអាំងតង់ស៊ីតេនៃការបំភាយកាបូនរបស់ខេត្តនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានរីកចម្រើនយ៉ាងខ្លាំង។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតក្កវិជ្ជាថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការធ្វើបរិវត្តកម្មបៃតងរបស់ប្រទេសចិន៕
