ប្រធានចារកម្ម CIA អាមេរិក ធ្វើដំណើរទៅពិភាក្សា ជាមួយទីក្រុងមូស្គ ដោយមិនបានប្រកាស
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ BBC បានឲ្យដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ហៅកាត់ថាCIA បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាដោយមិន ប្រកាសជាមុននោះឡើយ ។
លោក John Ratcliffe ត្រូវបានគេរាយការណ៍ថាបានមកដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃអង្គារ។ ទាំងទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងមូស្គូ មិនបានបញ្ជាក់ពីលក្ខណៈ នៃដំណើរទស្សនកិច្ច ឬអ្នកដែលគាត់នឹងត្រូវជួបនោះទេ ។ ការជជែកផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ីគឺកម្របំផុត។
ទិន្នន័យតាមដាន ការហោះហើរ បានបញ្ជាក់ថា យន្តហោះយោធាអាមេរិកដ៏ធំមួយ បានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី ពីសហរដ្ឋអាមេរិកតាមរយៈប្រទេសឡាតវី កាលពីថ្ងៃអង្គារ ។ ជើងហោះហើរបានចាកចេញនៅពេលក្រោយនៅថ្ងៃអង្គារដដែល ។ BBC News បានទាក់ទង CIA សេតវិមាន
និងមន្ទីរបញ្ចកោណ ដើម្បីសុំការអត្ថាធិប្បាយ ។
នៅក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញថាយន្តហោះដឹកជញ្ជូន C-17 ខិតមកជិតអាកាសយានដ្ឋានអន្តរជាតិ Vnukovoរបស់ទីក្រុងមូស្គូ ៕
ប្រែសម្រួល៖ស៊ុនលី
