ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា មីននៅច្រកសមុទ្រ Hormuz គឺបានសំអាតអស់រួចរាល់ហើយ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កងទ័ពជើង ទឹកអាមេរិកបានដក ឬបំផ្ទុះមីនទាំងអស់នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ ដែលអ៊ីរ៉ង់បានបិទទាំងស្រុង ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមនៅមជ្ឈិមបូព៌ា។

លោក Trump បាននិយាយ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់គាត់ថា៖អ៊ីរ៉ង់ត្រូវបាន ជូនដំណឹងថានាវា ឬទូកណាដែលដាក់ មីនថ្មីនឹងត្រូវបំផ្លាញភ្លាមៗ និងជាប្រព័ន្ធ ។ យ៉ាងណាក្តីមិនមានការអត្ថាធិប្បាយពីអ៊ីរ៉ង់ទេ។

ការបិទច្រកសមុទ្របានបណ្តាលឱ្យមានការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារពិភពលោក។ លោក Trump ជារឿយៗបាននិយាយថា សហរដ្ឋអាមេរិកបានគ្រប់គ្រងលើតំបន់នេះ ប៉ុន្តែអ៊ីរ៉ង់បានបាញ់ប្រឆាំងនឹងនាវា ដែលខ្លួននិយាយថាបានព្យាយាម ឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។

ប្រហែលជា២០ភាគរយនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកបានប្រើប្រាស់ដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz មុនពេលសង្រ្គាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

បន្ថែមពីលើការបិទច្រកសមុទ្រ អ៊ីរ៉ង់ក៏បានសងសឹកអ៊ីស្រាអែល និងប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ក៏ដូចជាសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិកនៅឈូងសមុទ្រជាច្រើនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top