ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ការយល់ដឹងពីតក្កវិជ្ជាឈ្នះ-ឈ្នះ របស់ចិន ស្តីពី”អ្នកទិញកំពូលផុតលេខ+ អ្នកលក់កំពូលផុតលេខ”
ពេលថ្មីៗនេះ ការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើឡើងចំពោះអ្នកលេងបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨៧ ភាគរយសម្គាល់ឃើញថា ប្រឈមមុខនឹងពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ប្រទេសចិនកំពុងបំពេញបន្ថែមនូវភាពប្រាកដប្រជាយ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មសកលតាមរយៈការដើរតួជា”អ្នកទិញកំពូលផុតលេខ+អ្នកលក់កំពូលផុតលេខ” ។ អ្វីដែលហៅថា ”ផលប៉ះពាល់ពីចិន”និង”ការដាក់សម្ពាធពីចិន” វាគឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច ។
ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨៩,២ ភាគរយសម្គាល់ឃើញថា ទំនិញដែលនាំចេញពីប្រទេសចិនមានកម្លាំងប្រកួតប្រជែង ក្នុងទីផ្សារសកល អ្នកផ្តល់បទសម្ភាសន៍ ចំនួន ៨០,៤ ភាគរយសម្គាល់ឃើញថា ក្នុងនាមជាប្រទេសឧស្សាហកម្មកម្មន្តសាលធំទីមួយលើពិភពលោក ការនាំចេញរបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងៗដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ។
ការស្ទង់មតិនេះបានធ្វើឡើងជា ៥ ភាសា ដូចជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ។ ក្នុងអំឡុងពេល ២៤ ម៉ោងមានអ្នកលេងបណ្តាញ អ៊ីនធឺណិតចំនួន ៨៨៦៤ នាក់បានចូលរួមការ បោះឆ្នោតព្រមនិងបញ្ចេញមតិ ៕
