តួលេខអ្នកស្លាប់នៅព្រំដែនចិន នេប៉ាល់ កើនដល់១៥០នាក់ និងបាត់ខ្លួនច្រើនទៀត ខណៈ៤៧នាក់ជាជនជាតិ អាមេរិក
បរទេស៖ យោងតាមតួលេខដែលធ្វើឡើងដោយទូរទស្សន៍ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាចំនួនអ្នកបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ទឹកជំនន់និងបាក់ដីនៅព្រំដែនចិននេប៉ាល់ ដ៏គួរឲ្យភ្ញាក់ផ្អើលកន្លងមកនេះ បានឡើងទៅដល់១៥០នាក់ហើយ។

ប្រភពដដែលជឿជាក់ថាយ៉ាងណាក្តីមនុស្សជាច្រើនរយនាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយដោយក្នុងនោះក៏មានជនជាតិអាមេរិកប្រហែលជា៤៧នាក់ផងដែរ
ដែលស្ថិតនៅក្នុងចំណោមអ្នកទេសចរបរទេសដែលកំពុងធ្វើដំណើរកំសាន្តក្នុងតំបន់ប្រមាណជាជាង៣០០នាក់។
គួរឲ្យដងដែរថាទឹកជំនន់ដ៏ធំមួយបានវាយប្រហារតំបន់ព្រំដែននេប៉ាល់-ចិនភ្លាមៗនៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញ។ វិដេអូដែលបានបង្ហោះលើបណ្តាញ សង្គមក៏មានទាំងការរអិលបាក់ដីបានវាយប្រហារ កំពង់ផែ Gyirongរបស់ប្រទេសចិនផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ផ្ទាំងដីដ៏ធំមួយអាចប្រហែលជាដាច់បែកចេញពីផ្ទៃភ្នំ និងធ្លាក់ចូលទៅក្នុងជ្រលងភ្នំខាងក្រោម ដែលវាបានបង្កទៅជាការរអិលបាក់ដី មុនពេលដែលទឹកជំនន់ក៏ចាប់ផ្តើមហូរចោះតាមក្រោយ៕
