ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូលើកឡើងថា ទីតាំងយោធា របស់អង់គ្លេសមួយចំនួន អាចនឹងក្លាយទៅជាគោលដៅ វាយប្រហារតាមផ្លូវអាកាស

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា គ្រឿង បរិក្ខារ និងបរិក្ខារយោធារបស់អង់គ្លេស នៅអ៊ុយក្រែន និងលើសពីនេះ អាចក្លាយជាគោលដៅ ស្របច្បាប់សម្រាប់ការវាយប្រហារ របស់រុស្ស៊ី ប្រសិនបើទីក្រុងគៀវបន្តប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី។

ការអត្ថាធិប្បាយនេះកើតឡើងចំពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សរវាងទីក្រុងមូស្គូ និងទីក្រុងឡុង ហើយមួយថ្ងៃ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់មីស៊ីល British-French Storm Shadow/SCALP ក្នុងការវាយប្រហារលើទីក្រុង Donetsk ដែលបានធ្វើឱ្យជនស៊ីវិលយ៉ាងតិច៨នាក់រងរបួស រួមទាំងកុមារពីរនាក់ផងដែរ។

លោកស្រី Zakharova បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា៖យើងបានព្រមានម្តងហើយម្តងទៀតថា
ការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរបស់អង់គ្លេសប្រឆាំងនឹងទឹកដីរុស្ស៊ី អាចត្រូវបានដឹកនាំប្រឆាំងនឹង
ទីតាំង និងឧបករណ៍យោធាអង់គ្លេសណាមួយនៅក្នុងអ៊ុយក្រែន ។

លោកស្រីបានបន្ថែមថា អ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារលើជនស៊ីវិលរុស្ស៊ីនឹងត្រូវផ្តន្ទាទោស ដោយព្រមានថាជាអ្នកសមគំនិត និងអ្នកញុះញង់ របស់ពួកគេក៏នឹងប្រឈមមុខ នឹងផលវិបាកផងដែរ។

លោកស្រីZakharova ក៏បានចោទប្រកាន់ រដ្ឋាភិបាលអង់គ្លេស ជាបន្តបន្ទាប់ថាបានបន្តគោលបំណង រយៈពេលវែងនៃការធ្វើឱ្យមាន
ការបរាជ័យជាយុទ្ធសាស្ត្រ លើប្រទេសរុស្ស៊ី ហើយបានជំរុញឱ្យ ពលរដ្ឋអង់គ្លេសឱ្យគិតអំពីផល វិបាកមហន្តរាយដែលមិនអាចជៀសបាននៃ
ជំហានអរិភាពដែលបានធ្វើឡើងដោយអាជ្ញាធររបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top