ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មានបំណងចង់ជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍ នុយក្លេអ៊ែររបស់អង់គ្លេស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់កំពុងពិចារណាបញ្ចូលមូលនិធិ ទៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ខណៈដែលប្រទេសអឺរ៉ុបណាតូកាន់តែស្ទាក់ស្ទើរ ក្នុងការពឹងផ្អែកលើកម្មវិធីឆ័ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។

ប្រភពដដែលបាននិយាយថា មន្ត្រីអាល្លឺម៉ង់កំពុងពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧស្សាហកម្ម សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរនាវាមុជទឹក Trident របស់ចក្រភពអង់គ្លេស ជាជាងការស្វែង រកឃ្លាំងអាវុធសម្រាប់ជាតិ ដោយមានប្រភពមួយបានលើកឡើង ពីកំហុសនៃសង្គ្រាមលោកលើកទី២ របស់អាល្លឺម៉ង់ជាកត្តាវាស់វែង។

ប្រភព​ដ៏​ល្អ​មួយ​បាន​ប្រាប់​​ថា៖យើង​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែល​មហាអំណាច​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់​នៅ​អឺរ៉ុប​ពង្រីក​សមត្ថភាព​របស់​ពួកគេ។

ទីក្រុងប៊ែរឡាំងត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកថាតើលុយ ឬឧស្សាហកម្មរបស់អាល្លឺម៉ង់ អាចចូលរួមចំណែកដល់ជំនាន់ក្រោយ នៃនាវាមុជទឹកនុយក្លេអ៊ែរ មីស៊ីល ឬការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់ក្បាលគ្រាប់នាពេលអនាគត។

ទោះជាយ៉ាងណាក៏ដោយ ប្រភពការពារជាតិ អង់គ្លេសមួយបានចោទសួរថា តើក្រុមហ៊ុនអាល្លឺម៉ង់ មានបទពិសោធន៍ឯកទេសខ្ពស់ ដែលចាំបាច់ក្នុងការសាងសង់ និងថែទាំកងនាវាមុជទឹកនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេស ដែលកំពុងតែមានបញ្ហាក្នុងការថែទាំ និងកម្លាំងពលកម្មដែរឬទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top