គុយបា រិះគន់ការរឹតបន្តឹង របស់សហរដ្ឋអាមេរិក លើការទទួលបានថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រ
ហាវ៉ាណា៖ គុយបា បានថ្កោលទោសវិធានការ របស់សហរដ្ឋអាមេរិក ដែលរឹតត្បិតការទទួលបានថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ និងវត្ថុធាតុដើម ដែលត្រូវការដោយឧស្សាហកម្មជីវ ឱសថរបស់ប្រទេស។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា ការរឹតបន្តឹងលើទំនិញសំខាន់ៗ កើតឡើងបន្ថែមពីលើការបិទផ្លូវ ថាមពលរបស់សហរដ្ឋអាមេរិក និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងគុយបា ដែលធ្វើឲ្យស្ថានភាពដ៏លំបាករួចទៅហើយកាន់តែធ្ងន់ធ្ងរឡើង។
លោក Rodriguez បានសរសេរនៅក្នុងសារមួយនៅលើ X ថា ក្នុងចំណោមទណ្ឌកម្ម និងការបិទផ្លូវកាន់តែខ្លាំងឡើង អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលភាពស៊ាំម៉ូលេគុលបានបង្កើតការព្យាបាលជំងឺមហារីកដ៏មានសក្តានុពលមួយហៅថា 2C12 ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង pembrolizumab ដែលជាថ្នាំដែលប្រើប្រាស់ជាអន្តរជាតិ ដើម្បីជំរុញការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងកោសិកាដុំសាច់។
លោកលេីកឡេីងថា “ការអភិវឌ្ឍនៃការព្យាបាលនេះគឺជាភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រគុយបា ដើម្បីសម្រេចបាននូវអធិបតេយ្យភាពក្នុងវិស័យវេជ្ជសាស្ត្រ – ជាពិសេសក្នុងការព្យាបាលជំងឺមហារីក ដោយសារជំងឺនេះជាមូលហេតុចម្បងមួយនៃការស្លាប់នៅក្នុងប្រទេសគុយបា”។
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសគុយបា បានថ្កោលទោសម្តងហើយម្តងទៀតចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចដល់ការព្យាបាលជំងឺមហារីក ដោយការរឹតត្បិតការទទួលបានថ្នាំ និងការផ្គត់ផ្គង់ដែលត្រូវការសម្រាប់ការថែទាំជំងឺមហារីក និងការផលិតថ្នាំក្នុងស្រុក៕
