អ៊ីរ៉ង់ អះអាងថា ការដឹកជញ្ជូនប្រេងទៅកាន់អតិថិជន របស់ខ្លួននៅតែបន្ត ទោះបីជាមានការបិទផ្លូវ កងទ័ពជើងទឹករបស់អាមេរិក
តេអេរ៉ង់៖ គេហទំព័រព័ត៌មាន Jamaran របស់អ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីប្រេងកាតអ៊ីរ៉ង់ លោក Mohsen Paknejad បានឧ្យដឹងថា ការដឹកជញ្ជូនប្រេងរបស់ប្រទេស ទៅកាន់អតិថិជននៅខាងក្រៅដែនទឹករបស់ខ្លួន កំពុងបន្តទោះបីជាមានការបិទផ្លូវកង ទ័ពជើងទឹករបស់សហរដ្ឋអាមេរិកក៏ដោយ។
យោងតាមរបាយការណ៍ រដ្ឋមន្ត្រីរូបនេះបានចៀសវាងការផ្តល់ព័ត៌មាន លម្អិតអំពីការនាំចេញ ដោយសារខ្លាចថា ព័ត៌មានទាំងនោះអាចត្រូវ បានប្រើប្រាស់ដោយ “សត្រូវ”។
លោក Paknejad បានលេីកឡេីងថា “នៅចំណុចខ្លះ វាអាចទៅរួចសម្រាប់យើងក្នុងការដឹកជញ្ជូនប្រេងទៅកាន់ចំណុចដឹកជញ្ជូនទៅអតិថិជន ដែលជាបរិមាណដ៏ច្រើន។ រហូតមកដល់ចំណុចនេះ ដំណើរការនៃការលក់ប្រេង ក្នុងន័យនៃការដឹកជញ្ជូនទៅអតិថិជន នៅខាងក្រៅដែនទឹករបស់យើង និងនៅក្នុងដែនទឹកឆ្ងាយៗ កំពុងបន្ត”។
លោកបានបន្ថែមថា ក្នុងអំឡុងពេល រវាងការបិទផ្លូវកងទ័ពជើងទឹកទាំងពីររបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ បានគ្រប់គ្រងការដឹកជញ្ជូនប្រេង ទៅឱ្យអតិថិជនរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា បន្ទាប់ពីការបិទផ្លូវលើកទីពីរ ការនាំចេញប្រេងរបស់ប្រទេសនៅតែបន្ត ទោះបីជាវាបានធ្លាក់ចុះក៏ដោយ។
សហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវកងទ័ពជើងទឹក របស់ខ្លួនលើអ៊ីរ៉ង់ បន្ទាប់ពីការចរចាក្រោយបទឈប់បាញ់ រវាងប្រទេសទាំងពីរនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន កាលពីខែមេសា បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។
សហរដ្ឋអាមេរិក បានលើកការបិទផ្លូវនេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃទី 18 ខែមិថុនា ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់នៅគ្រប់ទិសទី ប៉ុន្តែបានស្ដារវាឡើងវិញនៅក្នុងខែកក្កដា៕
ប្រែសម្រួល ឈូក បូរ៉ា
