ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថា ប្រជាជាតិជាង៣០ ដែលមានបំណងចង់ បានកិច្ចសហប្រតិបត្តិការ ជាមួយនឹងរុស្សី

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ី បានទទួលសំណើកិច្ច សហប្រតិបត្តិការនវានុវត្តន៍ ពីប្រទេសចំនួន៣០រួមទាំង
ប្រទេសនៅអឺរ៉ុប អាមេរិកខាងជើង និងមជ្ឈិមបូព៌ាផង។

មេដឹកនាំរុស្ស៊ីបានធ្វើការកត់សម្គាល់កាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំពេញអង្គនៃគំនិតរឹងមាំសម្រាប់វេទិកាយុគសម័យថ្មីនៅ Nizhny Novgorod ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងដោយ
ទីភ្នាក់ងារសម្រាប់ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ (ASI) ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលគាំទ្រដោយរដ្ឋាភិបាលផ្តោត លើការលើកកម្ពស់ការច្នៃប្រឌិត ហើយវាក៏ជាខួបលើកទី១៥របស់ខ្លួននៅឆ្នាំនេះផងដែរ។

វេទិកានេះប្រមូលផ្តុំមេដឹកនាំធុរកិច្ច អ្នកជំនាញ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍ និងពិភាក្សាគម្រោងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បច្ចេកវិទ្យា និងសង្គម។

លោកប្រធានាធិបតីលោកបាននិយាយទៀតថា ទីភ្នាក់ងារនេះបានទទួលសំណើ ប្រកបដោយភាពច្នៃប្រឌិតពីទូទាំងប្រទេសរុស្ស៊ី ក៏ដូចជានៅក្រៅប្រទេស ជាមួយនឹងគម្រោងដ៏ជោគជ័យបំផុត នឹងត្រូវដាក់
ជូនរដ្ឋាភិបាលដើម្បីពិចារណាបន្ថែម។

លោកPutinបាននិយាយទៀតថា៖យើងបានទទួលសំណើមិនត្រឹមតែពីគ្រប់អង្គភាពធាតុផ្សំនៃប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសបរទេសចំនួន៣០ រួមទាំងមកពីអឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា
និងតំបន់ផ្សេងទៀត នៃពិភពលោកដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top