ព័ត៌មានអន្តរជាតិ

ប៉ូឡូញ មានបំណងចង់រៀបចំរបាំង ការពារនុយក្លេអ៊ែរ ប៉ុន្តែមិនមែនជាក្បាល គ្រាប់នុយក្លេអ៊ែរនោះទេ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសប៉ូឡូញបានបញ្ជូនសញ្ញាច្របូក ច្របល់ទាក់ទងនឹងការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរដ៏មានសក្ដានុពលនៅលើទឹកដីរបស់ខ្លួន ក្នុងអ្វីដែលហាក់ដូចជាការប៉ុនប៉ង ដើម្បីអាចរៀបចំរបាំងរារាំងដោយមិនចាំបាច់មានគ្រាប់បែកប្រល័យលោកនេះពីបរទេសឡើយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សមាជិកអង្គការណាតូអឺរ៉ុបរាប់សិប រួមទាំងប្រទេសប៉ូឡូញ បានបង្ហាញបំណងចង់ធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ ឬចូលរួម
ក្នុងគំនិតផ្តួចផ្តើមចែករំលែកនុយក្លេអ៊ែរក្នុងកម្រិតផ្សេងៗគ្នា។ ក្រៅពីការចែករំលែកនុយក្លេអ៊ែរដែលមានស្រាប់នៅក្នុងប្លុកដែលពាក់ព័ន្ធនឹងការធ្វើជាម្ចាស់
សព្វាវុធរបស់អាមេរិក បារាំងបានស្នើគម្រោងដែលផ្តោតលើសហភាពអឺរ៉ុប ដើម្បីដាក់ពង្រាយអាវុធរបស់ខ្លួនទៅកាន់ប្រទេសដែលមានឆន្ទៈទាំងនោះ។

ភាពច្របូកច្របល់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលអនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Pawel Zalewski ហាក់ដូចជាបដិសេធទៅវិញថានឹង
មិនធ្វើជាម្ចាស់ផ្ទះនៃអាវុធប្រល័យលោកនេះនៅលើដីរបស់ប្រទេសខ្លួនឡើយ។

លោក Zalewski បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុសែលថា៖ខ្ញុំចង់និយាយយ៉ាងច្បាស់ និងបើកចំហរថា ប៉ូឡូញ
មិនចង់មានក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនទេ។ យើងចង់ចូលរួមក្នុងការទប់ស្កាត់នុយក្លេអ៊ែររបស់ណាតូ ដែលមិនមែនមានន័យថាមានក្បាលគ្រាប់
នុយក្លេអ៊ែរនៅលើទឹកដីរបស់យើងទេ៕

ការកត់សម្គាល់នេះ បានធ្វើឱ្យមានការរំជើបរំជួលយ៉ាងខ្លាំង ដោយអ្នកខ្លះបានបកស្រាយថា វាជាការបដិសេធក្នុងការចូលរួមក្នុង គម្រោងការចែករំលែកនុយក្លេអ៊ែរ
របស់អឺរ៉ុប ឬសូម្បីតែអង្គការណាតូ ដែលមានស្រាប់ ។ ភាពច្របូកច្របល់នេះបានជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិលោក Wladyslaw Kosiniak-Kamysz ឈាន
ជើងចូល និងធានាដល់សាធារណជនថា ទីក្រុង Warsaw នៅតែចង់ចូលរួមក្នុងការចែករំលែកនុយក្លេអ៊ែរដដែលនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top