អាមេរិកស្វែង រកកិច្ចព្រមព្រៀងធំបំផុត មួយជាមួយនឹងវេណេស៊ុយអេឡា ទំហំដល់ទៅ៩០ពាន់លានបារ៉ែល នៃស្តុកប្រេងឆៅសរុប
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរ ដើម្បីចាក់សោការចូលប្រើប្រាស់ រយៈពេលវែងទៅកាន់ទុន បម្រុងប្រេងឆៅដ៏ធំបំផុត របស់ពិភពលោក
ដោយកំពុងពិភាក្សា លើកិច្ចព្រមព្រៀងរយៈពេល១០០ឆ្នាំជាមួយវេណេស៊ុយអេឡា ខណៈដែលរដ្ឋាភិបាលទីក្រុងការ៉ាកាសគ្រោងនឹងចាក ចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC)
នាពេលខាងមុខ។
យោងតាមប្រភពរបស់ Bloomberg បានឱ្យដឹងថា គំនិតនៃការចាកចេញពីអង្គការ OPEC ត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកទោះបីជាមិនមានការសម្រេច
ចិត្តចុងក្រោយត្រូវបានធ្វើឡើងក៏ដោយ។
វេណេស៊ុយអេឡា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ដែលបានបង្កើតអង្គការ OPEC ក្នុងឆ្នាំ១៩៦០ជាមួយនឹងប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត។ វាបានដំណើរការយ៉ាង
មានប្រសិទ្ធភាពនៅខាងក្រៅប្រព័ន្ធកូតាផលិតកម្មរបស់ក្រុមអស់រយៈពេលជាច្រើនឆ្នាំ ខណៈពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាច្រើនទសវត្សរ៍ និងវិបត្តិសេដ្ឋកិច្ចក្នុងស្រុកបានវាយ
លុកឧស្សាហកម្មប្រេងរបស់ខ្លួន និងកាត់បន្ថយឥទ្ធិពលរបស់វានៅក្នុងអង្គការ។
ការដកខ្លួនចេញពីអង្គការ OPEC នឹងបង្ហាញពីការតម្រឹមឡើងវិញ ដ៏សំខាន់មួយក្នុងទីក្រុងការ៉ាកាស បន្ទាប់ពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ខែមករា ដែលបានចាប់ពង្រត់
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ។ ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោនបានគ្រប់គ្រងលើការលក់ និងចំណូលប្រេងរបស់វេណេស៊ុយអេឡា ជាមួយនឹងប្រាក់
ចំណូលដែលបានដាក់ចូលទៅក្នុងគណនីដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងការចូលប្រើប្រាស់មូលនិធិរបស់ទីក្រុង Caracas ដែលស្ថិតក្រោមការសម្រេចចិត្តនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកក៏កំពុង ស្វែងរកការផ្គត់ផ្គង់ដ៏មានស្ថិរភាព នៃប្រេងឆៅវ៉េណេស៊ុយអេឡាទៅកាន់ រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន ខណៈពេល ដែលលើកទឹកចិត្តក្រុមហ៊ុនអាមេរិកឱ្យ
ពង្រីកវត្តមានរបស់ពួកគេនៅក្នុង ឧស្សាហកម្មថាមពលរបស់ប្រទេស។ បច្ចុប្បន្ន វេណេស៊ុយអេឡា ផលិតប្រេងឆៅប្រហែល ១,២៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលទាបជាងទិន្នផលជាប្រវត្តិសាស្ត្ររបស់ខ្លួននៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
