អ៊ីរ៉ង់រិះគន់ទណ្ឌកម្ម របស់អាមេរិក ចំពេលមានផលប៉ះពាល់ សេដ្ឋកិច្ចក្នុងស្រុក អតិផរណាកើនឡើង
បរទេស៖ កាលពីថ្ងៃសុក្រអ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកថាជា “ភេរវកម្មរដ្ឋ” ខណៈដែលមេដឹកនាំកំពូល របស់ខ្លួនបាននិយាយថា លោកកំពុងហាមឃាត់សកម្មភាពដែលអាចប៉ះពាល់ដល់ “សាមគ្គីភាពសង្គម” ចំពេលមានការព្រួយបារម្ភថា ការឈឺចាប់ផ្នែកហិរញ្ញវត្ថុកាន់ តែច្រើនអាចបង្កឱ្យមានភាពចលាចលនៅក្នុងស្រុក។
យោងតាមការ រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ដោយសារសង្គ្រាមឥឡូវនេះឈានដល់ចំណុចប្រាំមួយខែហើយ និងការចរចាស្ថិតក្នុងភាពជាប់គាំង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដល់អ៊ីរ៉ង់ជាមួយនឹងអ្វីដែលខ្លួនបានហៅថាជា “ទិវា D-Day សេដ្ឋកិច្ច”។
ការជំរុញទណ្ឌកម្មទាំងនេះធ្វើឱ្យផលប៉ះពាល់នៃសង្គ្រាមលើសេដ្ឋកិច្ចអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង ដែលអតិផរណាប្រចាំឆ្នាំបានកើនឡើងដល់ ៦៦% កាលពីខែមុន។ ទន្ទឹមនឹងនេះ ការប្រឈមមុខដាក់គ្នាលើច្រកសមុទ្រហ័រមូស – ដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេងមួយភាគប្រាំរបស់ពិភពលោកមុនសង្គ្រាម គឺនៅតែជាចំណុចក្តៅគគុកដ៏ធំបំផុតដែលមិនទាន់ដោះស្រាយបាននៃជម្លោះ។
ទីក្រុងវ៉ាស៊ីនតោនបានព្រមានប្រទេសនានាឱ្យកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយអ៊ីរ៉ង់ ឬប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់បន្សំ ទោះបីជាក្រសួងរតនាគាររបស់អាមេរិកមិនបានដាក់ទណ្ឌកម្មក៏ដោយ។
ប្រែសម្រួល: ណៃ តុលា
