ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក ​Xi ​Jinping ​ចូលចិត្តប្រើ» (ប្រែជា​ពហុភាសា)​ នឹង​ចាក់​ផ្សាយ​តាមរយៈ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ ​នៃ​រដ្ឋសមាជិក​អង្គការ ​សហ​ប្រ​តិ​បត្តិការសៀងហៃ

ខណៈដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន ជិត​នឹង​ចូលរួមកិច្ចប្រជុំកំពូលនៃ​អង្គ​ការ​សហ​ប្រតិបត្តិ​ការ​សៀងហៃឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេស​កៀ​ហ្ស៊ីស៊ីស្ថាន ​ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូល​ចិត្ត​ប្រើ​»​(ប្រែជា​ពហុភាសា)​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន​នឹងត្រូវ​ចាក់​ផ្សាយ​តាមរយៈ​ប្រព័ន្ធសារព័ត៌មានសំខាន់ៗ​នៃ​រដ្ឋសមាជិក​អង្គការ​សហ​ប្រតិបត្តិការ​សៀង​ហៃ​ចាប់ពី​ថ្ងៃទី ​៣០ ​ខែសីហានេះតទៅ ​។

ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិន​ដែល​លោក ​Xi ​Jinping ​ចូលចិត្តប្រើ»(ប្រែជា​ពហុ​ភាសា)​ផ្តោតសំខាន់លើ​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ច ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេក​វិទ្យា ​អរិយធម៌អេកូឡូស៊ី​និង​ជីវភាពរស់នៅរបស់ប្រជាជន​ជាដើម​ ដើម្បីបក​ស្រាយ​យ៉ាង​រស់​រវើក​អំពី​ចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ​នៃ​គំនិតលោក ​Xi ​Jinping​ស្តីពី​អភិបាល​កិច្ច​ ​ចំពោះ​ទស្សនិកជន​របស់​ប្រទេសជា​សមាជិក​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀង​ហៃ ក៏ដូចជា​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​បទពិសោធ​ដ៏​មានតម្លៃ​របស់​ប្រទេស​ចិន​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​សកល ​៕

To Top