ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ប្តេជ្ញាចិត្ត ចំពោះពេលវេលាកំណត់ សម្រាប់ការដកទ័ពអាមេរិក ទាំងស្រុងចេញពីប្រទេស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់ បានធ្វើការប្តេជ្ញាចិត្តក្នុងការដកទ័ព
អាមេរិកឲ្យបានទាំងស្រុង នៅចុងខែកញ្ញាខាងមុខនេះ ។

កងកម្លាំងសហរដ្ឋអាមេរិក បានស្ថិតនៅក្នុងប្រទេសនេះអស់រយៈពេល២៣ ឆ្នាំមកហើយចាប់តាំងពីការលុកលុយឆ្នាំ២០០៣
និងប្រតិបត្តិការខ្នាតតូចជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋអ៊ីស្លាម IS ដែលពីមុនជា ISIS ។

ប្រភពដដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ របស់អ៊ីរ៉ាក់អំពី របាយការណ៍ដែលថា ទាហានអាមេរិក និងទាហានបរទេសផ្សេងទៀត អាចនៅបន្តបន្ទាប់ពីខែកញ្ញា ផ្ទុយទៅនឹងអ្វីដែលបានព្រមព្រៀងគ្នារវាងរដ្ឋាភិបាលអ៊ីរ៉ាក់មុន និងរដ្ឋបាលអាមេរិក ។

ការ​អត្ថាធិប្បាយ​បាន​ធ្វើ​ តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បង្ហាញ​ថា​ ក្រុង​វ៉ាស៊ីនតោន​កំពុង​តែ​រៀបចំ​ផែនការ​ដក​ចេញ​ជា​ជាង​ការ​ដក​ចេញ​ពេញលេញ​នៅ​ចុង​ខែ​កញ្ញា។

សម្តីមន្ត្រីអាមេរិកអនាមិកម្នាក់បានអះអាងដែរថា៖នេះគឺជាការផ្លាស់ប្តូរបេសកកម្មយោធារបស់សម្ព័ន្ធទៅកាន់ភាពជាដៃគូសន្តិសុខទ្វេភាគី។

កាលពីដើមខែនេះ ការិយាល័យ របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Ali al-Zaidi បាននិយាយថា ថ្ងៃផុតកំណត់ សម្រាប់កិច្ចការងារនេះគឺ នៅថ្ងៃទី៣០ ខែកញ្ញា ។​ វានឹងក្លាយជាកាលបរិច្ឆេទកំណត់ និងចុងក្រោយ សម្រាប់ការដកកងកម្លាំងចម្រុះអន្តរជាតិ ទាំងអស់ពីប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top